en     km
en     km

ទូតម៉ាឡេស៊ីបញ្ជាក់ជំហរថានឹងមិនលើកលែងចំពោះ YouTuber ម្នាក់ដែលប្រើពាក្យសម្តីមើលងាយម្ហូបខ្មែរ

Share

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចេញសេចក្ដីថ្លែងការមួយដោយបានបដិសេធ ចំពោះការប្រមាថមើលងាយលើម្ហូបអាហារខ្មែរ ដែលធ្វើឡើងដោយYouTuber ម្នាក់ឈ្មោះ NIGEL NG ឬគេស្គាល់ថា ជា Uncle Roger ជនជាតិម៉ាឡេស៊ី។


ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាបញ្ជាក់ថា ខ្លួនមិនលើកលែងចំពោះពាក្យសម្ដី ឬសកម្មភាពណាដែលបង្កគ្រោះថ្នាក់ និងក្ដៅក្រហាយដល់អ្នកដទៃឡើយ ដោយអះអាងថា នោះមិនមែនជាទស្សនៈរបស់ខ្លួន។ ស្ថានទូតម៉ាឡេ សង្កត់ធ្ងន់ថា ការលើកឡើងរបស់លោក Nigel Ng គឺជាការរារាំង និងធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្ត និងមិត្តភាពរបស់ប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ព្រមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ។


ការចេញសេចក្ដីថ្លែងការណ៍របស់ស្ថានទូតម៉ាឡេស៊ីនេះ ជាការឆ្លើយតបទៅកាន់ក្រសួងទេសចរណ៍កម្ពុជាដែលបានចេញសេចក្ដីថ្លែងការណ៍ឱ្យ Youtuberម្នាក់នោះសុំទោសប្រជាជនកម្ពុជា ដែលបានមើលងាយ និងប្រៀបប្រដូចអាហារខ្មែរដែលបរិភោគប្រចាំថ្ងៃដូចជាកាកសំណល់អាហារប្រទេសថៃ។


គួរម្លឹកថាលោក Nigel Ng បានបង្ហោះការអធិប្បាយមើលងាយរសជាតិម្ហូបអាហារនេះ នៅលើ Channel YouTube របស់ខ្លួន កាលពីថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2023 ក្នុងនោះមានការមើលងាយដល់ម្ហូបប្រទេសឡាវផងដែរ។ តែនាពេលថ្មីៗនេះ លោកបានចេញវីដេអូថ្មី ដោយទៅទទួលទានម្ហូបដល់ប្រទេសឡាវតែម្ដង និងមានព័ត៌មានមិនច្បាស់ការណ៍ថា លោកក៏ចង់មកទទួលទានម្ហូបខ្មែរដូចគ្នា។
អ្នកបង្កើតមាតិកាលើបណ្ដាញ YouTube នៅកម្ពុជាជាច្រើនបានប្រតិកម្មយ៉ាងខ្លាំងលើការលើកឡើងរបស់លោក Nigel NG កាលពីពេលវីដេអូលោកចេញដំបូងៗ។ អ្នកខ្លះបានហៅការធ្វើបែបនេះ ជាការធ្វើទីផ្សារសម្រាប់លោកផ្ទាល់ប៉ុណ្ណោះ និងសំណូមពរឱ្យប្រជាជនខ្មែរកុំចាប់អារម្មណ៍ការធ្វើទីផ្សារបែបនេះ៕

Share

ព័ត៌មានទាក់ទង

Image