en     km
en     km

រយៈពេល១៩ឆ្នាំ ដើមឈើជាង២លានដើមត្រូវបានដាំនៅតំបន់រមណីយដ្ឋានអង្គរ

Share

អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៤ រហូតមដល់ពេលបច្ចុប្បន្ន ពោលរយៈពេល១៩ឆ្នាំកន្លងមកនេះ ដើមឈើជាង២លានដើម ត្រូវបានដាំនៅតំបន់អង្គរ។ ចំនួននេះមិនរាប់បញ្ចូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ។


លោកអគ្គនាយកបញ្ជាក់ថា ចាប់ពីអំឡុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ននេះដែរ កូនឈើចម្រុះចំនួនជាង៤៧,០០០ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរនៅជុំវិញតំបន់អង្គរ។ ដើមឈើមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងស្ថិរភាពនៃប្រាសាទបុរាណនានា ដោយវាកាត់បន្ថយភាពរំហួតនៃទឹកនៅក្រោមដីដែលទ្រទ្រង់ដល់ប្រាសាទទាំងមូល។ នេះបើតាមការបញ្ជាក់ពីលោក ហង់ ពៅ។


លោកបញ្ជាក់ថា ធាតុបីដែលមិនអាចចែកដាច់ពីគ្នាបានរួមមាន៖ ទឹក ព្រៃឈើ និងប្រាសាទ។ ដើមឈើដែលដុះក្បែរប្រាសាទនឹងបញ្ចេញសំណើម ធ្វើរស្មីសំយោគ ជួយកាត់បន្ថយកម្តៅនៃប្រាសាទ ជាហេតុនាំឱ្យថ្មមិនងាយនិងប្រះ ឬរលំ ឬភាពសិករិករឹល។ ម្យ៉ាងទៀត ព្រៃឈើ នឹងជួយកាត់បន្ថយល្បឿនខ្យល់ ដែលអាចមានផលប៉ះពាល់ទៅដល់ប្រាសាទបុរាណផងដែរ។


អាជ្ញាធរជាតិអប្សរា មានក្តីសង្ឈឹមថា ពីមួយថ្ងៃទៅមួយថ្ងៃ តំបន់អង្គរ នឹងកាន់តែមានភាពស្រស់បំព្រង ពោពេញទៅដោយព្រៃឈើ មានលក្ខណៈលម្អដល់ប្រាសាទ និងបន្ថែមគុណភាពនៃជីវិត សម្រាប់ភ្ញៀវទេសចរដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ៕

Share

ព័ត៌មានទាក់ទង

Image