en     km
en     km

ក្រសួងសុខាភិបាលសម្រេចបិទអាជីវកម្មឈ្មោះថាហ៊ឺបខ្មែរដោយសាររកឃើញផលប៉ះពាល់សុខភាពអ្នកប្រើប្រាស់

Share

ក្រសួងសុខាភិបាលបានបន្ដបិទអាជីវកម្មផលិផលជាហូរហែរ ក្រោយរកឃើញថាផលិតនូវផលិតផលទាំងនោះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។ នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៣ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានសម្រេចបិទសិប្បកម្មមួយ ឈ្មោះ លីង កិន និងវេចខ្ចប់តែ ហ៊ឺបខ្មែរ  ព្រមទាំងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលឈ្មោះ ម្ស៉ៅកន្ទួតព្រៃអាយុវែងទៀតឡើយ។

ក្រសួងអះអាងថា ផលិតផលទាំងនេះមានផ្ទុកសាធាតុ Betamethasone និង Meloxicam ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ និងស្នើឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ផលិតផលនេះជាបន្ទាន់ផងដែរ។

យ៉ាងណា សិប្បកម្មនេះត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថា មានអាសយដ្ឋាននៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រសួងនិងអាជ្ញាធរពាក់ព័ន្ធ នឹងបិទសប្បកម្មនេះ និងប្រមូលផលិតផលយកទៅកម្ទេចចោល ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់។

គួរជម្រាបថា កាលពីពេលកន្លងទៅ ក្រសួងសុខាភិបាលតែងតែបិទមិនឱ្យប្រើប្រាស់ឱសថមួយចំនួន រួមទាំងឱសថដែលបម្រើឱ្យសុខភាពផ្លូវភេទផងដែរ។យ៉ាងណាអ្នកបញ្ចេញមតិលើបណ្ដាញសង្គមស្នើឱ្យ​ក្រសួង​សុខាភិបាលពិនិត្យលើផលិតផលចែកចាយលើបណ្ដាញសង្គមផ្សេងៗទៀត ដែលមានការឃោសនា​លើសលុប អាចប៉ះពាល់ដល់ថវិកា និងសុខភាពអ្នកប្រើប្រាស់៕

Share

ព័ត៌មានទាក់ទង

Image