en     km
en     km

លោក ហ៊ុន ម៉ាណែត ស្វាគមន៍ស្ដេចប្រដាល់មីយ៉ាន់ម៉ាមកប្រកួតគុនខ្មែរនៅកម្ពុជា

Share

លោក​ ហ៊ុន ម៉ាណែត រង់ចាំស្វាគមន៍ស្ដេចប្រដាល់ប្រចាំប្រទេសមីយ៉ាន់ម៉ា មកប្រកួតប្រដាល់គុនខ្មែរជាមួយកីឡាករ ព្រំ សំណាង ដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២នៅលើទឹកដីកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានឆ្លើយតបទៅកាន់អ្នកមីយ៉ាន់ម៉ា Dave Leduc តាមរយៈទំព័រហ្វេសបុកនៅថ្ងៃអង្គារទី១៥ ខែសីហានេះ។ លោក​ Dave Leduc បានផ្ញើសារមកកាន់លោក ហ៊ុន ម៉ាណែត ដោយចង់ចាប់ដៃជាមួយនាយករដ្ឋមន្ដ្រីកម្ពុជាថ្មី នៅថ្ងៃប្រកួតតែម្ដង។

ការប្រកួតរបស់លោក Leduc និងកីឡាករព្រំ សំណាង នឹងរៀបចំឡើងនៅខែតុលា ឆ្នាំ២០២៣ តែមិនទាន់បញ្ជាក់ពីថ្ងៃពិតប្រាកដនោះទេ។ ស្ដេចប្រដាល់មីយ៉ាន់ម៉ាដើមកំណើតកាណាដារូបនេះបញ្ជាក់ថា នេះជាការប្រកួតចុងក្រោយរបស់លោកមុនចូលនិវត្តន៍។  ក្នុងវ័យ​៣១ឆ្នាំ លោកថាទោះជាខ្លួនជាជនបរទេសក៏ដោយ តែលោកស្រលាញ់ និងគោរពកម្ពុជា និងបានដឹងពីប្រវត្តិសាស្រ្តខ្មែរពិតប្រាកដ ទើបលោកព្រមប្រកួតក្រោមគុនខ្មែរ។

គួរជម្រាបថា លោក Leduc ត្រូវបានទទួលរហ័ស្សនាមថាជាស្តេចប្រដាល់គុន Leth Wei របស់មីយ៉ាន់ម៉ាក្រោយផ្តួលកីឡាករខ្លាំងៗរបស់មីយ៉ាន់ម៉ា ដូចជាកីឡាករ Too Too និងកីឡាករ un Tun Minជាដើម៕

Share

ព័ត៌មានទាក់ទង

Image