en     km
en     km

អ្នកបើកកង់បីដឹកស្ត្រីទេសចរបារាំងនៅបាត់ដំបងសារភាពថាខ្លួនចង់គំរាមយកទ្រព្យសម្បត្ដិមែន

Share

ទាក់ទងករណីស្ត្រីទេសចរបារាំងដែលលោតចេញពីកង់បីនៅបាត់ដំបង ពេលនេះជនសង្ស័យដែលជាអ្នកបើកម៉ូតូកង់បីឥណ្ឌាបានសារភាពថា ខ្លួនមានចេតនានាំទៅកន្លែងស្ងាត់ដើម្បីធ្វើសកម្មភាពគំរាមយកទ្រព្យសម្បត្តិរបស់ស្ត្រីជនជាតិបារាំងនោះមែន។ នេះបើតាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ដែលអន្តរាគមន៍ក្នុងរឿងនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

លោកវីរសេនីយ៍ឯក អ៊ឹម កុសល ស្នងការរងទទួលបន្ទុកអ្នកនាំពាក្យនិងប្រតិកម្មរហ័សស្នងការនគរបាលខេត្តបាត់ដំបង បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៨ ខែសីហានេះថា ករណីស្ត្រីទេសចរណ៍បារាំងលោតចេញពីកង់បី ជាករណីមានចេតនាលួច ឬប្លន់ ត្បិតជនសង្ស័យដែលជាម្ចាស់ម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួររយៈពេល២ថ្ងៃគឺថ្ងៃទី០៧ និងទី០៨ខែកក្កដានេះ។ លោក ថាជនសង្ស័យបានព្យាយាមឆ្លើយពង្វាងការពិត ដើម្បីបង្វែរបញ្ហានេះ តែទីបំផុត នៅព្រឹកថ្ងៃអង្គារនេះជនសង្ស័យបានទទួលស្គាល់សារភាពកំហុសដែលខ្លួនបានធ្វើថា ពិតជាមានចេតនានាំទៅកន្លែងស្ងាត់ដើម្បីធ្វើការគំរាមយកទ្រព្យសម្បត្តិរបស់ស្ត្រីជនជាតិបារាំងនោះ ពិតប្រាកដមែន។

«បើនិយាយសាមញ្ញគឺថាគាត់(ជនសង្ស័យ)ចង់គំរាមប្លន់យកទ្រព្យសម្បត្តិរបស់គាត់ ពេលគាត់ដឹកយកទៅកន្លែងស្ងាត់ទីណាមួយដែលគាត់ធ្វើសកម្មភាពហ្នឹង។ គាត់បានសារភាពថាសកម្មភាពរបស់គាត់ នៅទៀបភ្លឺដែលគាត់ដឹកស្ត្រីដែលជាជនរងគ្រោះជនជាតិបារាំងហ្នឹង គឺគាត់មានបំណងនាំទៅកន្លែងស្ងាត់ ដែលគាត់អាចធ្វើសកម្មភាពគំរាមយកទ្រព្យសម្បត្តិរបស់នារីរងគ្រោះហ្នឹងហាស៎។ ..តែនៅពេលដែលគាត់ទៅហ្នឹងមិនទាន់ដល់ចំណុចដែលគាត់មានសកម្មភាពដែលជាក់ស្ដែងទៅក៏វាមានឧបទ្ទវហេតុទៅ ហើយគាត់ក៏ប្រាសយករួចខ្លួនគេចរហូតពេលហ្នឹងតែម្ដងទៅ»។

 

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជនជាតិបារាំងម្នាក់បានធ្វើដំណើរពីភ្នំពេញទៅលេងខេត្តបាត់ដំបងក្នុងគោលបំណងទេសចរណ៍។ ស្តី្រជនជាតិបារាំងរូបនេះបានជិះឡានក្រុងពេលយប់ទៅដល់ខេត្តបាត់ដំបងប្រហែលម៉ោង ៤ទៀបភ្លឺ ហើយក៏បានជិះកង់បីឥណ្ឌាឬ តុក តុក បន្តទៅរកកន្លែងស្នាក់នៅដោយឱ្យអ្នករត់កង់បីឥណ្ឌាដឹកទៅសណ្ឋាគារឡាគី។

បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះSam Achhara  បញ្ជាក់ថា «នៅពេលមកដល់មុខសណ្ឋាគារហើយកង់បីឥណ្ឌា មិនបានឈប់ដាក់ភ្ញៀវចុះនៅគោលដៅដែលបានចរចាមុនពេលឡើងជិះទេ បែរជាព្យាយាមជិះពង្វាងទៅរកផ្លូវស្ងាត់ទៅវិញ។ ដោយឃើញស្ថានភាពមិនស្រួលស្រ្តីជនជាតិបារំាងរូបនេះក៏បានលោតចុះពីលើ passApp ធ្វើឱ្យមានរបួសបាក់ម្រាមដៃ និងរបកមុខមាត់»។

ព័ត៌មានដែលបានផុសនេះមានការចែកចាយពាសពេញបណ្ដាញសង្គម និងដឹងដល់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យស្នងការនគរបាលខេត្តបាត់ដំបង ចេញបទបញ្ជាបន្ទាន់ដល់ថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធឱ្យស្រាវជ្រាវចំពោះករណីនេះ។ ហើយនៅល្ងាចថ្ងៃ០៧ ខែកក្កដា នគរបាលក្រុងបាត់ដំបងបានកោះហៅអ្នកបើកកង់បីនោះមកសាកសួរ។

លោកវីរសេនីយ៍ឯក អ៊ឹម កុសល ស្នងការរងទទួលបន្ទុកអ្នកនាំពាក្យនិងប្រតិកម្មរហ័សស្នងការនគរបាលខេត្តបាត់ដំបង

យ៉ាងណាលោកវីរសេនីយ៍ឯក អ៊ឹម កុសលបញ្ជាក់ថា  សមត្ថកិច្ចនឹងបញ្ជូនអ្នកបើកកង់បីរូបនេះទៅកាន់អយ្យការដើម្បីអនុវត្តទោសតាមច្បាប់ ដ្បិតអីលោកអះអាងថា ម្ចាស់កង់បីនេះធ្លាប់មានប្រវត្តិលួចទំនិញភ្ញៀវបរទេសជនជាតិបារាំងស្រដៀងគ្នានេះដែរកាលពីឆ្នាំ២០១៨៕

Share

ព័ត៌មានទាក់ទង

Image