en     km
en     km

កសិករជាស្រ្តីនៅកម្ពុជាទទួលបានផលប្រយោជន៍ថាមពលពន្លឺព្រះអាទិត្យតាមរយៈUNEP)និងUN Women

Share

ភ្នំពេញ៖ ក្រុមអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ(UNEP) និង UN Women បាន បង្រៀនឱ្យក្រុមស្រ្តីកសិករមួយចំនួនចេះទាញយកផលប្រយោជន៍ពីថាមពលព្រះអាទិត្យ ដោយប្រើនូវឧបករណ៍បច្ចេកវិទ្យាផ្ទាំងសូឡា។ គម្រោងនេះធ្វើឱ្យកសិករមួយចំនួន ពិសេសជាស្រ្តីបានយល់ដឹងច្រើនទាក់ទងទៅនឹងការដាំដំណាំតាមបែបទំនើប ដែលធ្វើឱ្យពួកគេមានការរីកចម្រើន និងរំដោះខ្លួនចេញពីបំណុលធនាគា។

ដោយមើលឃើញថាកសិករកម្ពុជាមួយចំនួននៅមិនទាន់យល់ដឹងពីបច្ចេកវិទ្យា និង កង្វះហិរញ្ញវត្ថុ អង្គការសហប្រជាជាតិយល់ថាអាចបង្កការលំបាកដល់ការធ្វើកសិកម្មរបស់កសិករជាពិសេសគឺស្រ្តីនៅតាមតំបន់មួយចំនួន។តាមរយៈការសហការណ៍រវាង ក្រុមអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ(UNEP) និង UN Women បានបង្កើតកម្មវិធីជាបន្តបន្ទាប់ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាកសិករនានា។ កម្មវិធីទាំងនោះ UNEP និង UN Women បំផុសគំនិតជាច្រើនពាក់ព័ន្ធនឹងការផ្លាស់ប្តូររបៀបធ្វើកសិកម្ម ពីការប្រើប្រាស់ឧបករណ៍តាមបែបប្រពៃណីមកប្រើប្រាស់ឧបករណ៍ទំនើបវិញ។

បន្ថែមពីនេះ UNEP និង UN Women ក៏បានបង្កើតកម្មវិធីមួយមានឈ្មោះថា The  EmPowerផងដែរ។  កម្មវិធីនេះ អាចជួយឱ្យកសិករជាស្រ្តី ទទួលបានប្រាក់កម្ចីសមរម្យមួយ ដើម្បីឱ្យពួកគេទិញឧបករណ៍ឧបករណ៍ចាំបាច់មួយចំនួន និងផ្ទាំងសូឡាជាដើម។

ថ្មីៗនេះ  ជាលទ្ធផល UNEP មើលឃើញបញ្ហារបស់ប្រជាកសិករមួយចំនួនដូចជា មិនសូវទទួលបានព័ត៌មាន ធនធាន ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ធ្វើឱ្យមានផលលំបាកក្នុងការដោះស្រាយវិបត្តិរបស់ពួកគេ។

តាមរយៈគម្រោងនេះកសិករជាស្រ្តីម្នាក់ក្នុងចំណោមកសិករមួយចំនួនផ្សេងទៀត ឈ្មោះ  អ៊ឹម ហេង ទទួលបានអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដោយអ្នកស្រី ទិញម៉ាស៊ីនបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលអាចបញ្ជូនទឹកទៅកសិដ្ឋានរបស់អ្នកស្រីដោយផ្ទាល់។ ទន្ទឹមនឹងភាពងាយស្រួលក្នុងការរៀបចំប្រព័ន្ធទឹកដាក់បញ្ចូលស្រែនេះផងដែរ អ្នកស្រីទទួលបានផលប្រយោជន៍មួយទៀតគឺ បានជួយសម្រួលការចំណាយរបស់អ្នកស្រីទៅលើថ្លៃភ្លើងអគ្គិសនី ដែលត្រូវចំណាយប្រាក់ច្រើន។

រហូតមកទល់ពេលនេះគម្រោងរបស់ UNEP និងUN Wome បានជួយអង្គការដែលផ្តោតលើស្ត្រីជាង ៥០ស្ថាប័ន ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

គួរជម្រាបថា The EmPower  បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៨ វាបានផ្ដល់ជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលរួមចំណែកដល់ការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសមួយចំនួនរួមមាន បង់ក្លាដែស កម្ពុជា និងវៀតណាម ព្រមទាំងនៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក៕

Share

ព័ត៌មានទាក់ទង

Image