ភ្នំពេញ៖ នៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកលើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នាទីក្រុង Winnipeg ប្រទេសកាណាដា កីឡាការិនី សុខ វល័ក្ខ ដណ្ដើមបានមេដាយមាស ៤ និងប្រាក់ ១គ្រឿង។
ក្រៅពីនេះ កីឡាករ ហែម ប៉ុច ដណ្ដើមបានមេដាយមាស ២ និងប្រាក់ ៣គ្រឿង កីឡាករ លឹម កែវឧត្តម ដណ្ដើម បានមេដាយប្រាក់ ២ និងសំរឹទ្ធ ៣គ្រឿង។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។
គួរជម្រាបថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា មានរយៈពេល១០ថ្ងៃ ពោលចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិក ជានគរបាលជាង ៧០ ប្រទេស ចូលរួម ខណៈកម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិ ចំនួន ១៣ ប្រភេទកីឡាចូលរួម ៕
កីឡាការិនី សុខ វល័ក្ខ
Post Views: 97