en     km
en     km

​បំផ្ទុះ​គ្រាប់បែកអត្តឃាត​ស្លាប់យ៉ាង​តិច​៤៤​នាក់​នៅប៉ាគីស្ថាន​​ ​

Share

 

ប្រទេសប៉ាគីស្ថាន៖ យ៉ាងហោចណាស់មនុស្ស៤៤នាក់បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យទី៣០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងពិធីជួបគណបក្សនយោបាយមួយនៅប្រទេសប៉ាគីស្ថាន។រាយការណ៍ដោយ….

ការបំផ្ទុះគ្រាប់បែកនេះបានសំដៅទៅលើគណបក្ស Jamiat Ulema-e-Islam-F (JUI-F) ដែលជាដៃគូរដ្ឋាភិបាលចម្រុះ ខណៈដែលអ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Khar ជិតព្រំដែនអាហ្វហ្គានីស្ថាន។

លោក Abdullah Khan អ្នកជួយជនរងគ្រោះបាននិយាយថា “រោងបានដួលរលំ ដោយមានមនុស្សជាប់នៅក្រោមនោះ”។”បំណែកសាច់មនុស្ស ដៃជើង រាងកាយ និងសាកសពនៅរាយប៉ាយពាសពេញកន្លែងកើតហេតុ។”

សាក្សីម្នាក់ទៀតលោក Sabeeh Ullah អាយុ២៤ឆ្នាំជាអ្នកគាំទ្រគណបក្ស JUI-F បានរងរបួសបាក់ដៃបាននិយាយថាចំនួនអ្នកស្លាប់និងរងរបួសគួរឱ្យរន្ធត់ណាស់។លោកបានប្រាប់ AFP តាមទូរស័ព្ទថា “ខ្ញុំដឹងថាខ្លួនខ្ញុំកំពុងដេកនៅក្បែរនរណាម្នាក់ដាច់អវយវៈអស់។ខ្ញុំធុំក្លិនឈាម និងសាច់មនុស្ស” ។

លោក Riaz Anwar មន្ត្រីសុខាភិបាលនៃខេត្ត Khyber Pakhtunkhwa បានប្រាប់ AFP កាលពីល្ងាចថ្ងៃអាទិត្យថា មនុស្សចំនួន៤៤នាក់បានស្លាប់ និងជាង១០០នាក់បានរងរបួស។លោកបានប្រាប់ AFP ថា “វាគឺជាការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានបំផ្ទុះនៅជិតរោងវេទិការគណៈអធិបតី” ។

ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបាននិយាយថា នៅពេលកើតហេតុមានមនុស្សប្រហែល៤០០នាក់ជួបជុំគ្នាក្នុងរោងមួយ ហើយក្រុមសង្គ្រោះបានទៅដល់កន្លែងកើតហេតុ។

រូបភាព​ពី​កន្លែងកើតហេតុ​​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​សាកសព​រាយប៉ាយ​ជុំវិញកន្លែងកើតហេតុ ហើយ​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​លើកជន​រង​គ្រោះ​ដាក់​លើរថយន្ត​សង្គ្រោះដែល​ស្រក់​ឈាម​ចេញពីរថយន្ត។

សភាជាតិប្រទេសប៉ាគីស្ថាននឹងត្រូវរំលាយនៅប៉ុន្មានសប្តាហ៍ខាងមុខ មុនពេលការបោះឆ្នោតដែលគ្រោងនឹងធ្វើក្នុងខែតុលាឬវិច្ឆិកា ហើយគណបក្សនយោបាយខ្លះកំពុងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត។

ការផ្ទុះនេះកើតឡើងស្របពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនជាន់ខ្ពស់ រួមទាំងឧបនាយករដ្ឋ

មន្ត្រី He Lifeng ដែលបានទៅដល់រដ្ឋធានីអ៊ីស្លាមម៉ាបាតកាលពីល្ងាចថ្ងៃអាទិត្យ។តាមរយៈប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គមនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានថ្កោលទោសការបំផ្ទុះគ្រាប់បែកនេះ ដោយថ្លែងសារចូលរួមរំលែកទុក្ខជនរងគ្រោះ និងប្តេជ្ញាដាក់ទោសអ្នកទទួលខុសត្រូវ៕

ប្រភព៖ C N A ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image