en     km
en     km

គណបក្សភ្លើងទៀនគ្មានណែនាំដល់អ្នកគាំទ្រឱ្យទៅបោះឆ្នោតជូនបក្សដទៃនោះទេ

Share

ភ្នំពេញ៖ លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស ភ្លើងទៀន បំភ្លឺដល់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានរបស់វិទ្យុស្ត្រី(WMC)នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៣នេះថា គណបក្សភ្លើងទៀន ពុំបានឃោសនាដល់អ្នកគាំទ្ររបស់ខ្លួនឱ្យចេញទៅបោះឆ្នោតជូនគណបក្សណាមួយនោះទេ ដោយថា ការចេញទៅបោះឆ្នោតឬបោះឆ្នោតជូនណាមួយនោះ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស ភ្លើងទៀន ផ្តល់កិច្ចសម្ភាសន៍ជូនអ្នកសារព័ត៌មាន។រូបភាពពីហ្វេសបក្សបក្សភ្លើងទៀន។

ការបំភ្លឺរបស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀននេះ បន្ទាប់ពីមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលបានប្រើឡូហ្គាគណបក្សភ្លើងទៀននិងមានគណនីឈ្មោះថា«ស្មារតី យុវជន បក្សភ្លើងទៀន»បានបង្ហោះសារជំរុញឱ្យអ្នកស្រលាញ់គាំទ្រគណបក្សភ្លើងទៀន ចេញទៅបោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម)។

គណនីហ្វេសប៊ុក«ស្មារតី យុវជន បក្សភ្លើងទៀន»​សរសេរថា៖«សូមបងប្អូនដែលគាំទ្រគណបក្សភ្លើងទៀន ក្រឡេកមកគោលនយោបាយ និងស្មារតីរបស់ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) ហើយបោះឆ្នោតឱ្យបក្ស គ ប ម»។ ហ្វេសប៊ុក«ស្មារតី យុវជន បក្សភ្លើងទៀន»​បន្តថា ខ្លួននឹកស្តាយដែលមិនបានចេញទៅបោះឆ្នោតកាលពី៥ឆ្នាំមុន ដែលបណ្តោយឱ្យបក្សកាន់អំណាចឈ្នះ១២៥កៅអី ហើយជិះសេះលែងដៃម្នាក់ឯងធ្វើអ្វីតាមតែអំពើចិត្ត។ ហ្វេសប៊ុកខាងលើបន្ថែមដោយជំរុញឱ្យអ្នកគាំទ្រចេញទៅបោះឆ្នោតជូនគណបក្ស គ ប ម លេខរៀងទី១១ ព្រោះនេះជាការសម្រេចវាសនាប្រទេសជាតិ ដោយកុំរង់ចាំបរទេសមកជួយ។

នេះជាសារលើហ្វេសប៊ុកដែលមន្រ្តីបក្សភ្លើងទៀនថាក្លែងក្លាយ។រូបភាពពីហ្វេសប៊ុក។

អ្នកនាំពាក្យគណបក្ស ភ្លើងទៀន បញ្ជាក់ថា ហ្វេសប៊ុកខាងលើជាហ្វេសប៊ុកក្លែងក្លាយដោយ បក្សគ្មានធ្វើយុទ្ធនាការឃោសនាបែបនេះនោះទេ។

ប្រសាសន៍លោក គីមសួរ ភិរិទ្ធ៖

សូមបញ្ជាក់ថា គណបក្សភ្លើងទៀន ត្រូវបានខកខានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ បន្ទាប់ពី គ ជ ប ថាខ្វះឯកសារព័ន្ធមួយចំនួនដែលនាំឱ្យខុសនីតិវិធីចូលរួមប្រកួតការបោះឆ្នោត៕  

Share

ព័ត៌មានទាក់ទង

Image