en     km
en     km

តើពិតទេក្បូនឃោសនាបោះឆ្នោតរបស់បក្សមួយត្រូវ គ ជ ប នាំផ្លូវទៅកន្លែងមិនសូវមានមនុស្សរស់នៅ?

Share

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានអ្នកគាំទ្របក្សខ្មែរឈប់ក្រ បានបង្ហោះវីដេអូរិះគន់ស្ថាប័ន គ ជ ប ដែលចាត់ចែងកំណត់ផ្លូវដង្ហែរក្បួនឃោសនារកសំឡេងឆ្នោតថាបានធ្វើឡើងដោយអយុត្តិធម៌ គ្មានតម្លាភាព និងគ្មានអព្យាក្រឹត្យ ព្រោះ គ ជ ប នាំក្បួនឃោសនារបស់គណបក្សនេះទៅតាមផ្លូវដែលមិនសូវមានមនុស្សរស់នៅ។

យ៉ាងណាអ្នកនាំពាក្យ គ ជ ប បំភ្លឺថា ក្បួនដង្ហែរឃោសនារបស់បក្សនីមួយៗនៅថ្ងៃបើកនិងថ្ងៃបិទយុទ្ធនាការឃោសនា គឺមានការកំណត់ព្រមព្រៀងគ្នាច្បាស់លាស់រវាង គ ជ ប ជាមួយគណបក្សសមី និងអាជ្ញាធរមូលដ្ឋាន មុននឹងសម្រេចយកគន្លងផ្លូវណាមួយក្នុងការហែក្បួន ពោលគឺពុំដូចការចោទប្រកាន់ដែលថា គ ជ ប ដឹកនាំក្បួនហែបក្សតាមទំនើងចិត្តនោះទេ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍៖

គណបក្សខ្មែរឈប់ក្របានបង្ហោះវីដេអូមួយលើទំព័រហ្វេសប៊ុកផេករបស់ខ្លួនកាលពីថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២៣ ជាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងបោះឆ្នោត ដែលវីដេអូនោះ អ្នកគាំទ្រគណបក្សខ្មែរឈប់ក្រ បានរិះគន់ចំពោះការចាត់ចែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ ជ ប) ដែលដឹកនាំផ្លូវក្បួនដង្ហែររបស់បក្សខ្មែរឈប់ក្រទៅឃោសនានៅទីកន្លែងស្ងាត់មិនសូវមានមនុស្សរស់នៅ។ បើតាមវីដេអូនិងការនិយាយរៀបរាប់របស់ហ្វេសប៊ុកឈ្មោះ Srey Maii ដែលហ្វេសប៊ុកបក្សខ្មែរឈប់ក្រផុសបន្តនោះបានរៀបរាប់ថា ក្បួនហែរបស់បក្សត្រូវបានរថយន្តរបស់ គ ជ ប បើកនាំផ្លូវក្បួនឃោសនានៅផ្លូវមហាវិថីឈ្នះ ឈ្នះ ឬផ្លូវទំនប់ស្រូវដែលម្ខាងគឺជាបឹងតាមោក និងម្ខាងទៀតជាព្រៃ និងដីវាល ដែលមានតែផ្ទះប្រជាជនរស់នៅតិចតួចតែប៉ុណ្ណោះ។ គណនីប៊ុកឈ្មោះ Srey Maii ចាត់ទុកការចាត់ចែងតម្រាយផ្លូវរបស់ គ ជ ប នេះជាការអន្តរាគមន៍មានចរឹតលម្អៀង គ្មានអព្យាក្រឹត្យ និងអយុត្តិធម៌ចំពោះគណបក្សខ្មែរឈប់ក្រ។

ខាងក្រោមនេះជា Link ឃ្លីបវីដេអូរបស់អ្នកគាំទ្រគណបក្សខ្មែរឈប់ក្របានបង្ហោះរិះគន់ស្ថាប័ន គ ជ ប ៖

https://www.facebook.com/100085497613536/videos/1349516059242183

នេះជារូបភាពក្បួនដង្ហែររបស់បក្សខ្មែរឈប់ក្រហែក្បួននៅលើផ្លូវទំនប់កប់ស្រូវ។រូបភាពពីហ្វេសប៊ុកអ្នកគាំទ្របក្សខ្មែរឈប់ក្រ។

ជុំវិញបញ្ហានេះគេពុំទាន់សង្កេតឃើញគណបក្សផ្សេងៗទៀត ប្រតិកម្មចំពោះការចាត់ចែងតម្រាយផ្លូវក្បួនដង្ហែរឃោសនារកសំឡេងឆ្នោតដូចគណបក្សខ្មែរឈប់ក្រនោះទេ។

ទាក់ទងបញ្ហានេះ អ្នកនាំពាក្យ គ ជ ប លោក ហង្ស ពុទ្ធា តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុស្រ្តីនៅថ្ងៃទី១៨ខែកក្ដដា ឆ្នាំ២០២៣ ដោយលោកបានប្រតិកម្មចំពោះការវាយប្រហារចោទប្រកាន់មកលើ គ ជ ប ដែលគ្មានមូលដ្ឋានបែបនេះ។ លោក ហង្ស ពុទ្ធា ពន្យល់ពីនីតិវិធីនៃការរៀបចំក្បូនដង្ហែរឃោសនារបស់គណបក្សនយោបាយថា មុនថ្ងៃហែគឺ គ ជ ប បានកោះអញ្ជើញសមីបក្សនីមួយៗមកជជែកគ្នាជាមួយអាជ្ញាធរដែនដី ដើម្បីពិនិត្យមើលគន្លងផ្លូវណាដែលផ្ដល់ភាពងាយស្រួលក្នុងការហែ ជៀសវាងការកកស្ទះ។ មួយវិញទៀត ការជួបជជែកនេះក៏ដើម្បីកំណត់ក្បួនដង្ហែរជៀសវាងការហែជាន់គន្លងគ្នាដែលអាចបង្កជារូបភាពប្រទូសសរ៉ាយគ្នារវាងអ្នកគាំទ្របក្សនិងបក្ស ដែលហេតុនេះហើយទើប គ ជ ប តែងជួយអន្តរាគមន៍ពីមុខក្បួនដើម្បីកាត់បន្ថយបាតុភាពហិង្សានានា។

ប្រសាសន៍លោក ហង្ស ពុទ្ធា៖

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប។

ជុំវិញរឿងនេះមន្រ្តីជាន់ខ្ពស់គណបក្សខ្មែរឈប់ក្របានប្រាប់វិទ្យុស្រ្តីថា ការរិះគន់របស់អ្នកគាំទ្រខ្លួនអាចមានការឆកល្វែងដោយពុំបានដឹងពីនីតិវិធីនៃការរៀបចំក្បួនដង្ហែរនេះ។យ៉ាងណាមន្រ្តីជាន់ខ្ពស់របស់គណបក្សខ្មែរឈប់ក្ររូបនេះថានឹងពិនិត្យរឿងនេះឡើងវិញ។

ទោះបែបនេះក្តីលោក ហង្ស ពុទ្ធា យល់ឃើញថា នារយៈពេលចុងក្រោយនេះតែងតែមានទស្សនៈចង្អៀតចង្អល់ពីសំណាក់គណបក្សនយោបាយមួយចំនួនមកលើស្ថាប័នរៀបចំការបោះឆ្នោតនិងអាជ្ញាធរ ជុំវិញការរៀបចំតម្រាយផ្លូវហែឃោសនារកសំឡេងឆ្នោតនេះ។ តាមរយៈករណីនេះអ្នកនាំពាក្យ គ ជ ប លោក ហង្ស ពុទ្ធា បានអំពាវនាវយ៉ាងដូច្នេះថា៖

ជាការកត់សម្គាល់ កិច្ចអន្តរាគមន៍ក្នុងការត្រួសត្រាយផ្លូវសម្រាប់ក្បួនដង្ហែររបស់គណបក្សប្រកួតប្រជែងនេះ កើតឡើងបន្ទាប់ពីការឃោសនារកសំឡេងឆ្នោតកាលពីអាណត្តិមុនៗតែងមានរូបភាពប៉ះទង្គិចគ្នាពិសេសគណបក្សដែលមានអ្នកគាំទ្រច្រើនគឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំង៕

Share

ព័ត៌មានទាក់ទង

Image