en     km
en     km

មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!

Share

ជំងឺទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយនិងផ្នែកអារម្មណ៍ផងដែរ។

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

តាមរយៈការបង្ហាញរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺទល់លាមកអាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែការពិតដែលនៅពីក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀតដែលត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កជំងឺនេះ។ ឧទាហរណ៍ដូចជា ការឆ្លុះក្រពះ និងពោះវៀនធំ ការធ្វើអេកូ ថតScannerពោះ  និងការធ្វើតេស្តឈាមជាដើម ។

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

បន្ថែមពីនេះតាមការបង្ហាញពីមន្ទីរពេទ្យកាល់ម៉ែត មូលហេតុដែលអាចបង្កឱ្យមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា អ្នកជំងឹបរិភោគអាហារដែលខ្វះជាតិសរសៃ(Fiber) ពិសាទឹកមិនបានគ្រប់គ្រាន់ ទទួលទានទឹកដោះគោច្រើនពេក និងបរិភោគអាហារដែលមានស្ករច្រើនលើសលប់ ។ ចំណែកមូលហេតុផ្សេងទៀតគឺ ដោយសារអ្នកជំងឺបាត់បង់តុល្យភាពនៃមេរោគល្អ ទទួលទានថ្នាំពេទ្យមួយចំនួន ឬថ្នាំផ្ទុកជាតិកាល់ស្យូម និងជាតិដែក និងទទួលទានថ្នាំបញ្ចុះច្រើនពេក។ ជាពិសេសការពិបាកចិត្ត គិតច្រើន ខ្វះលំហាត់ប្រាណ ក៏ជាមូលហេតុនៃបញ្ហាទល់លាមកនេះផងដែរ។

ដោយឡែក ចំពោះផលវិបាកនៃជំងឺទល់លាមកនេះ គឺអាចបង្កទៅជាជំងឺឫសដូងបាទ។ បន្ថែមពីនេះ អាចមានការដាច់រហែកភ្នាសបាត និងបង្កជាការធ្លាក់ឈាម ព្រមទាំងមានការឈឺចាប់ពេលបន្ទោរបង់។ លើសពីនេះទៅទៀត បើសិនជាមានការទល់លាមកនេះមានការរ៉ាំរ៉ៃយូរ វាក៏អាចបណ្តាលឱ្យទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំផងដែរ ។

ជាអនុសាសន៍ពីមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាង និងកាត់បន្ថយបញ្ហាមួយនេះ គឺត្រូវការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ ដូចជាការកាត់បន្ថយ Stress ឬការគិតរឿងពិបាកចិត្តច្រើន ដោយមានរបបអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណជាដើម។

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

ក្នុងនោះដែរ ចំពោះរបបអាហារ គួរកាត់បន្ថយបរិភោគអាហារណាដែលអាចបង្កឱ្យមានការទល់លាមកដូចជា Chocolate ប្រភពសាច់ក្រហម ផ្លែចេក ទឹកដោះគោ និងកាហ្វេអ៊ីនជាដើម។ ហើយបរិភោគអាហារដែលជួយបន្ថយការទល់លាមកដូចជា ផ្លែសេរី ផ្លែគីវី ផ្លែព្រូន នំបុ័ន និងសណ្តែកគ្រប់ប្រភេទ។ 

  

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

ដូចនេះបើសិនជាមានបញ្ហា ក្នុងករណីធ្ងន់ធ្ងរដូចជា ការទល់លាមកលើសពី២ថ្ងៃឡើងទៅ មានការស្រកទម្ងន់លឿនខុសពីធម្មតា ស្លេកស្លាំង ធ្លាក់ឈាមពេលបន្ទោរបង់ និងឈឺចុកចាប់ក្នុងពោះរ៉ាំរ៉ៃ  ជាចំបាច់គឺត្រូវតែមកធ្វើការពិគ្រោះ និងពិនិត្យព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេស និងដើម្បីបង្កាសភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិត៕

 

Share

ព័ត៌មានទាក់ទង

Image