en     km
en     km

វិធីសាស្រ្ត៦យ៉ាងក្នុងការពិនិត្យរកមូលហេតុដែលស្រ្តីពិបាកមានគក៌

Share

យោងតាមការបង្ហាញពីគេហទំព័រ Hellodoctor នៃប្រទេសហ្វីលីពីនបានលើកឡើងថា ភាពគ្មានគក៌ ឬ Infertility គឺជាការលំបាក ឬពុំអាចមានលទ្ធភាពនឹងមានគភ៌។ មូលហេតុនៃការគ្មានគក៌នេះ អាចបណ្តាលមកពីគូស្វាមីភរិយាទាំងសងខាង ឬអាចមកពីខាងស្រ្តី ឬខាងបុរស។ ចំពោះស្ត្រី អាចបណ្តាលមកពីការអសមត្ថភាពក្នុងការផលិតស៊ុតឬពងអូវ៉ុលមិនគ្រប់គ្រាន់សម្រាប់ការមានគភ៌។ ចំពោះបុរសវិញអាចបណ្តាលមកពីការអសមត្ថភាព ដូចជាចំនួនទឹកកាមតិចជាដើម ក៏ជាមូលហេតុនៃការគ្មានគភ៌ផងដែរ។

រូបភាបនេះមានប្រភពពីគេហទំព័រ Hellodoctor នៃប្រទេសហ្វីលីពីន

ស្ត្រីអាចមានផ្ទៃពោះបាន ដោយសារអូវែដែលជាក្រពេញភេទស្រ្តីបង្កើតអូវុលដែលជាមេជីវីតញី និងបញ្ចេញពងដែលទុំ។ បន្ទាប់មក ពងអូវុលត្រូវធ្វើដំណើរទៅកាន់ស្បូនតាមបំពង់ដៃស្បូន។ នៅពេលដែលអូវុលបានជួបនឹងមេជីវីតឈ្មោល នោះនឹងមានការបង្កកំណើត។ ហើយស៊ុតដែលបានបង្កកំណើតនោះ ត្រូវភ្ជាប់ខ្លួននឹងស្បូន។
តែជំហានដែលបានរៀបរាប់ខាងលើនេះ អាចមានបញ្ហាមួយចំនួនដែលអាចបណ្តាលឱ្យស្រ្តីពុំអាចមានលទ្ធភាពមានគភ៌ផងដែរ។
ចំពោះគូស្វាមីភរិយាដែលមិនអាចមានគក៌ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត និងត្រូវព្យាយាមស្វែងយល់អំពីរបៀបពិនិត្យរកមូលហេតុគ្មានគក៌ ដើម្បីស្វែងរកវិធីសាស្រ្តព្យាបាលដែលអាចមានប្រសិទ្ធភាពក៏ ដូចជាបង្កើនឱកាសមានគក៌នេះផងដែរ។
តើមានវីធីសាស្រ្តអ្វីខ្លះ ក្នុងការពិនិត្យរកមូលហេតុដែលស្រ្តីពិបាកមានគក៌?
តទៅនេះគឺជាវិធីសាស្រ្តទាំង៦យ៉ាង អំពីរបៀបពិនិត្យរកមូលហេតុដែលស្រ្តីពិបាកមានគក៌ ដោយយោងតាមការលើកឡើងតាមរយៈគេហទំព័រ Hellodoctor នៃប្រទេសហ្វីលីពីនដូចតទៅ៖

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

វិធីសាស្រ្តទី១ គឺ ការធ្វើតេស្តការបញ្ចេញពងអូវុល ដែលជាការធ្វើតេស្តឈាម ឬតេស្តទឹកនោមដើម្បីពិនិត្យថាតើស្ត្រីមានបញ្ចេញពងអូវុលដែរឬទេ។ចំណែកឯ វិធីសាស្រ្តទី២ជាការថតកាំរស្មីអ៊ិច (Hysterosalpingography) ដើម្បីពិនិត្យស្ថានភាពស្បូន និងបំពង់ដៃស្បូនរបស់ស្រ្តី និងដើម្បីស្វែងរកការស្ទះ ឬបញ្ហាណាមួយដែលបណ្តាលឱ្យមានការលំបាកក្នុងការមានកូន។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

រីឯវិធីសាស្រ្តទី៣ ការធ្វើតេស្តក្រពេញអូវែ ដើម្បីធ្វើតេស្តពិនិត្យមើលកម្រិតបរិមាណការផ្គត់ផ្គង់ស៊ុតនិងការបញ្ចេញពងអូវុលរបស់ស្ត្រី។ចំពោះវិធីសាស្រ្តទី៤គឹ ការធ្វើតេស្តលើអរម៉ូន ដែលការធ្វើតេស្តនេះដើម្បីពិនិត្យកម្រិតអរម៉ូនដែលបញ្ចេញពងអូវុល និងអរម៉ូនភីតូរីស ដែលអរម៉ូនទាំងនេះមានសារៈសំខាន់ក្នុងដំណើរការបន្តពូជ។ហើយវិធីសាស្រ្តទី៥ ជាការធ្វើតេស្តដោយរូបភាពដែលវេជ្ជបណ្ឌិតនឹងប្រើការស្កេនមួយហៅថា អ៊ុលត្រាសោនអាងត្រគាក ដើម្បីពិនិត្យមើលភាពលំបាកក្នុងការគ្មានគក៌ និងដើម្បីកំណត់អត្តសញ្ញាណបញ្ហាស្បូនណាមួយដែលអាចកើតមាន។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

វិធីសាស្រ្តទី៦បន្ទាប់ គឺការឆ្លុះអេកូ ដែលវិធីនេះពិនិត្យរកបញ្ហាស្បូន តាមរយៈការប្រើឧបករណ៍ស្តើងស្រាល នឹងបញ្ចូលទៅក្នុងមាត់ស្បូន និងស្បូនរបស់ស្រ្តី។ វិធីនេះវេជ្ជបណ្ឌិតណែនាំ អាស្រ័យលើស្ថានភាពរបស់ស្រ្តីតែប៉ុណ្ណោះ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

និងវិធីចុងក្រោយគឺ Laparoscopy គឺជាវិធីវះកាត់ដោយការចុះរន្ធតូចៗ ដើម្បីកំណត់បញ្ហាដែលអាចកើតមាននៅក្នុងអូវែ បំពង់ស្បូន ឬស្បូនរបស់ស្រ្តី៕

Share

ព័ត៌មានទាក់ទង

Image