en     km
en     km

CCHR គ្រោងបើកកម្មវិធីប្រកួតស្នាដៃតែងនិពន្ធពីវីរភាពលោកបណ្ឌិត កែម ឡី ក្នុងឱកាសរំលឹកខួបមរណភាពគម្រប់៧ឆ្នាំ

Share

ភ្នំពេញ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះគឺជាថ្ងៃខួបគម្រប់៧ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគនយោបាយ និងជាអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដ៏លេចធ្លោមួយរូប។

ជារៀងរាល់ឆ្នាំចាប់តាំងពីលោកបណ្ឌិត កែម ឡី ទទួលមរណភាពដោយសារឃាតករបាញ់សម្លាប់គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះមក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ក៏ដូចជាក្រុមយុវជនមួយចំនួនតែងតែចូលរួមរំលឹកខួបនៃមរណភាពរបស់លោកបណ្ឌិតជារៀងរាល់ឆ្នាំ។
ដោយឡែកនៅក្នុងឆ្នាំនេះ CCHR នឹងរៀបចំ ព្រឹត្តិការណ៍មួយចំនួននៅក្នុងខែកក្កដានេះ ដើម្បីជាការចូលរួម រម្លឹកខួបគម្រប់ ៧ ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី ផងដែរ។

CCHR បញ្ជាក់ពីកាលបរិច្ឆេទនៃកម្មវិធីនីមួយៗរួមមាន នៅថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា CCHRប្រកាសជ្រើសរើសអ្នកដែលមានសមត្ថភាពឱ្យចូលរួមប្រកួត ប្រជែងនិពន្ធ ឬតែងកំណាព្យបង្ហាញអំពីការនឹករឭកដល់លោកបណ្ឌិត កែម ឡី។ ចំណែកនៅថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែកក្កដា CCHR នឹងប្តូរគម្របទំព័រហ្វេសប៊ុករបស់ខ្លួនបច្ចុប្បន្ន ដោយដាក់តាំងបង្ហាញរូបភាពលោកបណ្ឌិត កែម ឡី ជំនួសវិញ។ បន្ថែមពីនេះ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែកក្កដា CCHR នឹងបង្ហោះសម្រង់សម្តីរបស់លោក បណ្ឌិត កែម ឡី នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។

សម្រាប់ថ្ងៃទី០៦ ខែកក្កដា CCHRនឹងរៀបចំពិធីបង្សុកូល ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅការិយាល័យរបស់CCHRផ្ទាល់។ និងជាកម្មវិធីចុងក្រោយ CCHR មានរៀបចំកម្មវិធីវិទ្យុពិភាក្សាលើប្រធានបទទាក់ទង នឹងយុទ្ធនាការ និងការនឹករឭកដល់លោកបណ្ឌិត កែម ឡី ព្រមទាំងមានការបង្ហោះវីដេអូ ស្តីពីដំណើររឿងខ្លីមួយមានចំណងជើងថា «ពាក្យពិត» នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០៧ ខែកក្កដាផងដែរ៕

សេចក្ដីប្រកាសព័ត៌មាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ប្រារព្ធខួបគម្រប់ប្រាំពីរឆ្នាំនៃមរណភាព រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image