en     km
en     km

ការទទួលទានខ្ញីជារៀងរាល់ថ្ងៃទទួលបានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?

Share

មើមខ្ញីត្រូវបានគេប្រើប្រាស់ជាបន្លែនិងជាឱសថរាប់ពាន់ឆ្នាំមកហើយ។ ខ្ញីត្រូវបានប្រើជាលើកដំបូងនៅភាគខាងត្បូងប្រទេសចិន។ បន្ទាប់មកក៏បានរីករាលដាលដល់ប្រទេសឥណ្ឌា អាស៊ីខាងលិច មជ្ឈិមបូព៌ា មេឌីទែរ៉ាណេ និងអឺរ៉ុប។ បន្ថែមពីនេះកាលពីរាប់ពាន់ឆ្នាំមុន គេប្រើខ្ញីជាឱសថព្យាបាល។ ជាក់ស្តែង អ្នកប្រាជ្ងចិន ខុងជឺ ក៏បានបរិភោគខ្ញីរាល់អាហាររបស់គាត់ផងដែរ។

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN

       

តើខ្ញីជួយដល់រាងកាយអ្វីខ្លះ?

តទៅនេះ យើងនឹងលើកយកនូវអត្ថប្រយោជន៍របស់មើមខ្ញី ដោយយោងតាមការលើកឡើងរបស់គេហទំព័រព័ត៌មាន CNN ដូចតទៅ៖

ខ្ញីជាសារធាតុប្រឆាំងអុកស៊ីតកម្ម៖

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN

 

យោងតាម ការបោះពុម្ពផ្សាយអំពីសុខភាពរបស់ Harvard បានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្មគឺជាសមាសធាតុមួយដែលលុបបំបាត់រ៉ាឌីកាល់សេរី ព្រោះរ៉ាឌីកាល់សេរីនោះបំផ្លាញភ្នាស់កោសិកា និង DNA ក្នុងសារពាង្គកាយ។ បន្ថែមពីនេះ ខ្ញីជាថ្នាំប្រឆាំងការរលាក និងការពាររាងកាយពីជំងឺផ្សេងៗផងដែរ។

ជាងនេះទៀត ខ្ញីអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃផងដែរ  ព្រោះខ្ញីមានតួនាទីជួយទប់ទល់នឹងជំងឺរ៉ាំរ៉ៃ និងព្យាបាលជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ជំងឺខ្លាញ់រុំថ្លើម និងជំងឺផ្សេងៗទៀតបានផងដែរ។ បន្ថែមលើសពីនេះ ខ្ញីមានឥទ្ធិពលបំបាត់ការក្អួតចង្អោរ។

តាមការសិក្សាជាច្រើនបានបញ្ជាក់ថា ខ្ញីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងការចង្អោរនិងជួយសម្រួលដល់ការចុកពោះផងដែរ។ ត្បិតខ្ញីជួយដល់បញ្ហារំលាយអាហារ ដែលបង្កឱ្យមានការឈឺចាប់នៅក្នុងផ្នែកខាងលើនៃក្រពះ។ ខ្ញីក៏អាចជួយសម្រួលដល់ការបន្ទោរបង់ និងមាននាទីជំរុញក្រពះឱ្យមានដំណើរការល្អទៀតផង។

 

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN

 

ក្រៅពីជួយដល់ប្រព័ន្ធរំលាយអាហារ ខ្ញីក៏មាននាទីជួយរារាំងការលូតលាស់របស់បាក់តេរីផងដែរ។ តាមការស្រាវជ្រាវមួយនៅឆ្នាំ ២០១៥ បានរកឃើញថា មើមខ្ញីមិនត្រឹមតែប្រឆាំងនឹងបាត់តេរីនោះទេ តែខ្ញីថែមទាំងអាចកំចាត់បាក់តេរីដែលបង្កគ្រោះថ្នាក់មួយចំនួនបានថែមទៀតផង។

ចំណែកផ្នែកខួរក្បាលវិញ ខ្ញីមាននាទីជំនួយដល់ការចងចាំ និងប្រឆាំងនឹងជំងឺភ្លេចភ្លាំរបស់មនុស្សផងដែរ។ 

 

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN

 

តាមការស្រាវជ្រាវបានបង្ហាញថា ខ្ញីជួយកាត់បន្ថយការរលាកក្នុងខួរក្បាល ព្រោះការរលាកនោះអាចធ្វើឱ្យខួរក្បាលចុះខ្សោយបន្តិចម្តងៗតាមពេលវេលា។ ការធ្វើតេស្តសាកល្បងមួយក្នុងឆ្នាំ ២០១២ បានកើតឡើង ដោយក្រុមអ្នកស្រាវជ្រាវបានធ្វើតេស្តអំពីការយល់ដឹងរបស់ស្រ្តីដែលទទួលទានខ្ញីជារៀងរាល់ថ្ងៃ។ ពីរខែបន្ទាប់ អ្នកចូលរួមធ្វើតេស្តមានប្រតិកម្មកាន់តែលឿនជាងមុន និងមានការចងចាំបានយ៉ាងល្អ។  មិនត្រឹមតែជួយដល់ប្រព័ន្ធចង់ចាំនោះទេ  មើមខ្ញីក៏ជួយកាត់បន្ថយសម្ពាធឈាមផងដែរ  ប្រសិនទទួលទានខ្ញីជារៀងរាល់ថ្ងៃ។ 

 

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN

 

ក្រុមស្រាវជ្រាវរកឃើញទៀតថា ខ្ញីក៏ជាឱសថម្យ៉ាងជួយប្រឆាំងនឹងជំងឺទឹកនោមផ្អែមផងដែរ ព្រោះខ្ញីអាចកាត់បន្ថយជាតិស្ករក្នុងឈាមបានយ៉ាងល្អ ដោយសារខ្ញីអាចមាននាទីជាអ្នកដឹកជញ្ជូនស្ករចូលទៅក្នុងកោសិកាសាច់ដុំ ដែលការដឹកជញ្ជូនស្ករនេះជាតួនាទីរបស់អាំងស៊ុយលីនធ្វើនោះទេ។

សារៈប្រយោជន៍មួយទៀតនោះ ខ្ញីក៏ជួយកាត់បន្ថយកូលេស្តេរ៉ុលដែលបង្កគ្រោះថ្នាក់ផងដែរ ដោយជាទូទៅរាងកាយមនុស្សផលិតកូលេស្តេរ៉ុលពីរប្រភេទគឺ កូលេស្តេរ៉ុលល្អ និងមិនល្អ។ ហើយបើយោងតាមការសិក្សាឆ្នាំ ២០១៨ បានលើកឡើងថា ខ្ញីជួយកាត់បន្ថយកូលេស្តេរ៉ុលដែលមិនល្អដោយអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។​ 

 

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN

        

ខ្ញីអាចជួយសម្រកទម្ងន់បានកាន់តែលឿន៖  ក្នុងឆ្នាំ ២០១៥ មានសិក្សាមួយដែលបានចូលរួមដោយអ្នកធាត់លើសទម្ងន់ ចំនួន៨០នាក់។ បន្ទាប់ពីពួកគេបានទទួលទានមើមខ្ញី ២ ក្រាមជារៀងរាល់ថ្ងៃ អ្នកចូលរួមទាំងនោះបានសម្គាល់ថាពួកគេបានស្រកទម្ងន់  មាន BMI ទាប និងមានកម្រិតខ្លាញ់ទាបថែមទៀតផង។

 

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN

 

មួយវិញទៀត ខ្ញីអាចកាត់បន្ថយការឈឺសន្លាក់ឆ្អឹង និងកាត់បន្ថយការឈឺចាប់ ជាពិសេសចំពោះរោគសញ្ញានៃជំងឺពុកឆ្អឹងនេះ។ ក្នុងឆ្នាំ ២០០១ មានការស្រាវជ្រាវលើជំងឺរលាកសន្លាក់ និងជំងឺពុកឆ្អឹង បានរកឃើញអ្នកជំងឺមានការឈឺជង្គង់កាន់តែតិចជាងមុនបន្ទាប់ពីពួកគេបានទទួលទានខ្ញីជាប្រចាំ ព្រោះសមាសធាតុក្នុងមើមខ្ញីអាចកាត់បន្ថយចំនួនសារធាតុគីមីដែលធ្វើឱ្យមានការរលាកនោះ។

 

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN

 

ជាងនេះទៀត ខ្ញីក៏មានសារៈប្រយោជន៍ចំពោះភ្នែក ពីការកើតជំងឺភ្នែកឡើងបាយផងដែរ។ ភាគច្រើនអ្នកទទួលទានខ្ញីមិនសូវកើតជំងឺភ្នែកឡើងបាយនោះឡើយ។ ក្នុងការស្រាវជ្រាវមួយបានបង្ហាញថា ខ្ញីអាចបន្ថយជាតិស្ករក្នុងឈាម ដែលអាចបន្ថយហានិភ័យនៃការកើតជំងឺភ្នែកឡើងបាយបាន ព្រោះប្រសិនបើស្ករក្នុងឈាមខ្ពស់ អាចបំផ្លាញសសៃឈាមដែលស្ថិតនៅជុំវិញភ្នែកនោះ។

 

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN

 

លើសពីនេះ ខ្ញីអាចកាត់បន្ថយការឈឺចាប់ពេលមករដូវបានថែមទៀតផង។ ចំពោះស្ត្រីដែលមានបញ្ហាឈឺចាប់ពេលមករដូវ នឹងពេញចិត្តឱសថខ្ញីនេះ។ ក្នុងអំឡុងការសិក្សាឆ្នាំ ២០០៩ ស្ត្រី ១៥០ នាក់បានទទួលទានខ្ញី ហើយខ្ញីពិតជាអាចកាត់បន្ថយការឈឺចាប់បានយ៉ាងមានប្រសិទ្ធភាព ព្រោះខ្ញីមានអង់ស៊ីមប្រឆាំងនឹងការរលាក ដែលបង្ក្រាបសារធាតុគីមីមួយប្រភេទដែលធ្វើឱ្យមានការណែនជញ្ជាំងស្បូន ដែលជាមូលហេតុចម្បងដែលឱ្យមានការឈឺចាប់ពេលមករដូវនោះ។

 

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN

 

ជាពិសេសទៅទៀតនោះ មានការសិក្សាជាច្រើនបានបង្ហាញថា សមាសធាតុក្នុងមើមខ្ញីដែលនៅស្រស់មានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ក្នុងឆ្នាំ ២០១១ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា ខ្ញីកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងសរីរាង្គផ្សេងៗទៀត។

លើសពីនេះទន្ទឹមនឹងការជួយប្រឆាំងនឹងជំងឺមហារីក ខ្ញីក៏អាចពន្យឺតភាពចាស់បានផងដែរ។ ក្នុងឆ្នាំ ២០១៩ អ្នកស្រាវជ្រាវសន្និដ្ឋានថា ខ្ញីមានឥទ្ធិពលប្រឆាំងភាពចាស់ទៅលើសរីរាង្គជាច្រើនរួមមានបេះដូង ខួរក្បាល និងស្បែក។ បន្ថែមពីនេះ ខ្ញីថែមទាំងអាច បំបាត់ស្នាមជ្រីវជ្រួញនៅលើស្បែក ធ្វើឱ្យស្បែកកាន់តែរលោង និង ភ្លឺថ្លាថែមទៀតផង។

 

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN

 

ខ្ញីក៏មាននាទីជួយដល់សុខភាពមាត់ធ្មេញផងដែរ។ សមាសធាតុក្នុងមើមខ្ញី អាចប្រឆាំងការឆ្លងមេរោគ និងការរលាកនៅក្នុងអញ្ចាញធ្មេញ។ បន្ថែមលើសពីនេះ ខ្ញីអាចកម្ចាត់កំណកកំបោរ ការពារកុំឱ្យមានប្រហោងធ្មេញ និងថែមទាំងអាចកាត់បន្ថយការឈឺធ្មេញទៀតផង។

និងជាចុងក្រោយនោះគឺ ខ្ញីក៏មាននាទីពង្រឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សបានដែរ។ អ្នកដែលឧស្សាហ៍ទទួលទានខ្ញីបានទៀងទាត់ ពួកគេមិនងាយឈឺនោះទេ។ ភាគច្រើនគេតែងតែណែនាំតែខ្ញីសម្រាប់អ្នកដែលមានជំងឺគ្រុនផ្តាសាយ។

 

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN

 

ដោយឡែក ក្រៅពីសារៈប្រយោជន៍ជាច្រើនរបស់ខ្ញី ខ្ញីក៏មានផលប៉ះពាល់មួយចំនួនទៀត។ យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់សុខភាព(NCCIH)បានបង្ហាញដែរថា ថ្វីត្បិតតែខ្ញីអាចជួយដល់ការរំលាយអាហារក៏ដោយ ប៉ុន្តែការទទួលទានខ្ញីច្រើនពេកក៏អាចបណ្តាលឱ្យឈឺក្រពះ រាគ  និងហើមពោះជាដើម និងអាចមានការក្រហាយទ្រូងផងដែរ។

ជាពិសេស អ្នកដែលមានជំងឺឈាមដូចជាជំងឺ ហេម៉ូហ្វីឡា (hemophilia) ឬជំងឺឈាមក្រកក ត្រូវប្រយ័ត្នជានិច្ច ព្រោះខ្ញីជំរុញឱ្យមានការហូរឈាម និងអាចមានឥទ្ធិពលលើថ្នាំដែលធ្វើឱ្យឈាមកក។

បន្ថែមពីនេះ ចំពោះស្រ្តីមានផ្ទៃពោះ ក៏អាចទទួលរងផលប៉ះពាល់ពីខ្ញីដូចគ្នា។ ស្រ្តីអាចទទួលទានខ្ញីបាននៅអំឡុងពេលមានផ្ទៃពោះ ប៉ុន្តែស្រ្តីមិនគួរទទួលទានក្នុងបរិមាណច្រើនហួសហេតុពេកទេ ព្រោះខ្ញីអាចជំរុញឲ្យមានការហូរឈាម ដែលអាចមានហានិភ័យនៃការរលូតកូន។ ជាពិសេសនោះ ស្ត្រីដែលមានប្រវត្តិរលូតកូន ឬមានកំណកឈាម ត្រូវតែមានការប្រយ័ត្នក្នុងការទទួលទានមើមខ្ញីនេះ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង