en     km
en     km

លោកJoe Biden កំពុងតាមដានយ៉ាងដិតដល់ក្នុងការតាមរកនាវាមុជទឹកដែលបាត់

Share

សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងតាមដានព្រឹត្តិការណ៍នៃការតាមរកនាវាមុជទឹក និងកំពុងគិតពីអាយុជីវិតមនុស្សនៅក្នុងនាវាដែលបាត់ដានគ្មានទំនាក់ទំនង ខណៈការស្វែងរកនៅតែធ្វើបន្ត។

 

អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កំពុង “តាមមើលព្រឹត្តិការណ៍ស្វែងរកនាវាដែលបានបាត់ដានយ៉ាងដិតដល់បំផុត”។នៅឯសន្និសីទសារព័ត៌មានមួយ លោក Kirby បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ឆ្មាំឆ្នេរសមុទ្រអាមេរិក មន្ត្រីកាណាដា និងទីភ្នាក់ងារផ្សេងទៀតកំពុងស្វែងរកនាវាដែលបាត់ដាន។ លោកបាននិយាយថា កងទ័ពជើងទឹកអាមេរិកក៏កំពុងត្រៀមប្រតិបត្តិការដែរ “ប្រសិនបើពួកគេត្រូវការជំនួយ ពីព្រោះទាហ៊ានជើងទឹកមានសមត្ថភាពរុករកនៅទឹកជ្រៅ ដែលឆ្មាំឆ្នេរសមុទ្រមិនអាចធ្វើបាន” ។

លោក Kirby បានបន្ថែមថា៖យើងទាំងអស់គ្នារួមទាំងលោកប្រធានាធិបតី សូមសម្តែងសមានចិត្តរបស់យើងចំពោះមនុស្សទាំងអស់នៅក្នុងនាវាមុជទឹក ក៏ដូចជាចំពោះក្រុមគ្រួសារពួកគេដែលកំពុងមានការព្រួយបារម្ភ នឹងសង្ឃឹមថាពួកគេអាចឡើងមកឆ្នេរសមុទ្រវិញ។

ងាកមកមើលការវិភាគព្រឹត្តិការបាត់នាវា Titan នេះវិញ។នៅក្នុងសេណារីយ៉ូល្អ គឺនាវាមិនបានធ្លាក់ទៅដល់បាតសមុទ្រ ឬមានការខូចខាតអ្វីទេ គ្រាន់តែបាត់ទំនាក់ទំនង នោះវានឹងងើបឡើងមកលើផ្ទៃសមុទ្រ

វិញ។តែបើតាម​សេណារីយ៉ូ​អាក្រក់ គឺ​នាវាទីតាន​ត្រូវ​ធ្លុះធ្លាយ​ចូលទឹកសមុទ្រ​ពេញ​។ បើយ៉ាងដូច្នោះមែន​​ជីវិត​មនុស្ស​ទាំងអស់​នៅ​ក្នុង​នាវា​នោះនឹងត្រូវចប់។

កាលពី​ថ្ងៃ​អង្គារ ទី២០ មិថុនា ឆ្នាំ២០២៣​នេះ កងឆ្មាំ​សមុទ្រ​អាមេរិក និង​កាណាដា​កំពុង​បន្ត​ប្រតិបត្តិការ​ស្វែង​រក​នាវាមុជទឹកទេសចរណ៍​​ឈ្មោះទីតាន (Titan )ដែល​បាន​ដឹក​មនុស្ស​ចំនួន៥នាក់។ បេសកកម្ម​របស់​នាវាមុជទឹក​ទីតាន គឺ​នាំ​មនុស្សទាំងនោះ​ចុះ​ទៅ​មើល​បំណែកបែកបាក់របស់ខ្មោច​នាវាទីតានិក​ ដែលបានលិចកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ នៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិក​ក្នុង​ជម្រៅ៤ ០០០ម៉ែត្រ។

​ក្រុមហ៊ុន OceanGate Expedition ដែលជាម្ចាស់បាវាមុជទឹកទីតានបានប្រាប់កងឆ្មាំ​អាមេរិក​ដំណឹងអំពីការបាត់​នាវានៅ​រសៀល​ថ្ងៃ​អាទិត្យទី១៨ មិថុនា។ជាមួយគ្នានេះឧត្តមនាវីទោ​អាមេរិកJohn Mauger បានផ្ដល់ដំណឹង​ពីការ​បាត់​នាវាមុជទឹក​ទីតាន​នៅ​ក្នុង​សន្និសីទកាសែត​នា​ថ្ងៃ​ចន្ទ ទី១៩ មិថុនា ឆ្នាំ២០២៣។

គួរ​បញ្ជាក់​ថាអ្នក​ដែល​ចង់​ជិះ​នាវាមុជទឹក​ទីតាន​ទៅ​មើល​បំណែកខ្មោច​នាវា​ទីតានិក​នៅ​បាត​សមុទ្រ​ត្រូវ​ចុះ​ហត្ថលេខា​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង និង​ត្រូវ​បង់​ប្រាក់​ចំនួន២៥ម៉ឺន​ដុល្លារ។មនុស្ស​ទាំង៥នាក់​ដែលជិះក្នុងនាវា​នោះ មាន​ម្នាក់​ជា​អ្នកជំនួញ​អង់គ្លេស​វ័យ ៥៨ឆ្នាំ​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​ផ្សងព្រេង​ក្នុង​សមុទ្រ និង​នៅ​ក្នុង​ទីអវកាស។

​នាវាមុជទឹក​ទីតាន​មាន​ខ្យល់​អុកស៊ីសែន​សម្រាប់​មនុស្ស​ទាំង៥នាក់​តែ​ពី៧០ម៉ោង​ទៅ៩៦ម៉ោង​ប៉ុណ្ណោះ។​ហើយនាវាមុជទឹកនេះមានរបាំងស្រោបពីខាងក្រៅ មានន័យថាមនុស្សនៅខាងក្នុងមិនមានផ្លូវចេញមកក្រៅឡើយគឺពួកគេត្រូវការអុកស៊ីសែនដើម្បីដកដង្ហើម។បើតាមឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយកាលពីពេលមុនថាខ្យល់អុកស៊ីសែននៅក្នុងនាវាTitan នៅសល់តែ៤០ម៉ោង ប៉ុន្តែរហូតមកដល់ពេលនេះខ្យល់សម្រាប់ដកដង្ហើមនៅប្រហែល ៣០ ម៉ោងទៀតប៉ុណ្ណោះ៕

ប្រភព៖ The Guardian ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image