en     km
en     km

ការស្វែងយល់អំពីជំងឺអូទីស្សឹមចំពោះស្ត្រី

Share

ក្មេងប្រុសដែលមានជំងឺអូទីស្សឹម (Autism) ភាគច្រើនអាចធ្វើរោគវិនិច្ឆ័យឃើញក្នុងវ័យកុមារភាព។ តែផ្ទុយទៅវិញស្ត្រីជាច្រើនត្រូវបានរកឃើញជំងឺអូទីស្សឹមនេះនៅពេលដែលពួកគេពេញវ័យទៅវិញ។ 

ជំងឺ Autism (ឬ Autism spectrum Disorder-ASD) គឺបញ្ហាដែលទាក់ទងនឹងដំណើរការលូតលាស់ដ៏ស្មុគស្មាញមួយដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលមានផលប៉ះពាល់ដល់របៀបរស់នៅ ការធ្វើទំនាក់ទំនង ការរៀន និងអាកប្បកិរិយារបស់មនុស្ស។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

តាមគេហទំព័រសារព័ត៌មាន CNA បង្ហាញថា រោគសញ្ញាដំបូងនៃជំងឺ Autism នេះលេចឡើងនៅអាយុ ១ ឆ្នាំកន្លះ ហើយជំងឺនេះអាចធ្វើរោគវិនិច្ឆ័យបានច្បាស់ នៅពេលដែលកុមារមានអាយុ ៣ ឆ្នាំ ព្រោះជំងឺអូទីស្សឹមនេះមានច្រើនប្រភេទទៀត ដោយអាស្រ័យលើការបង្ហាញរោគសញ្ញានិងកម្រិតខុសៗគ្នារបស់មនុស្សម្នាក់ៗ។ ជាងនេះជំងឺនេះ មិនអាចចាត់ថ្នាក់ក្រុមរោគសញ្ញាបានជាក់លាក់នោះទេ។

ក្នុងវ័យកុមារភាព រោគសញ្ញានៃជំងឺនេះបង្ហាញឱ្យឃើញអាការៈឬកាយវិការដូចជា មានពន្យារការនិយាយស្តីពោលគឺការនិយាយស្តីយឺតៗ ឬខ្វះការប្រាស្រ័យទាក់ទងគ្នា ដូចជាមិនហ៊ានសម្លឹងប៉ះភ្នែកអ្នកដទៃ មិនសូវហ៊ានសម្តែងទឹកមុខ ហើយអាកប្បកិរិយាហាក់រឹតត្បិតនិងចូលចិត្តធ្វើសកម្មភាពដដែរៗ។

ដោយឡែកចំពោះមូលហេតុនៃជំងឺអូទីស្សឹមនេះ មិនទាន់មានភស្តុតាងច្បាស់លាស់អាចបញ្ជាក់បាននៅឡើយទេ ប៉ុន្តែគេគិតថា ជំងឺនេះអាចបណ្តាលមកពីបញ្ហាតំណពូជ និងមានកត្តាជាច្រើនទៀត។ តួយ៉ាងការទទួលទានប្រភេទថ្នាំមួយចំនួនអំឡុងពេលមានផ្ទៃពោះ បញ្ហាកើតមិនគ្រប់ខែ ទារកចាប់កំណើតពីម្តាយឪពុកដែលមានវ័យចាស់និងធ្លាប់មានប្រវត្តិជំងឺហ្សែនផ្សេងទៀត។

 

រូបភាពនេះមានប្រភពគេហទំព័រសុខភាព verywell នៃសហរដ្ធអាមេរិក

 

តើជំងឺអូទីស្សឹមមានភាពខុសប្លែកគ្នារវាងស្រ្តីនិងបុសរយ៉ាងដូចម្តេចខ្លះ?

យោងតាមការលើកឡើងរបស់គេហទំព័រសុខភាព verywell នៃសហរដ្ធអាមេរិក បានបង្ហាញថា ជម្ងឺ Autism អាចកើតមានចំពោះមនុស្សគ្រប់ភេទ ប៉ុន្តែអ្វីដែលប្លែកនោះ គឺស្រ្តីពិបាកក្នុងការធ្វើរោគវិនិច្ជ័យថាមានមានជំងឺអូទីស្សឹមនេះណាស់។ ជាងនេះស្រ្តីឬក្មេងស្រីអាចលេចឡើងនូវ បញ្ហាអូទីស្សឹមនេះនៅពេលពួកគេពេញវ័យ ដូច្នេះភាគច្រើនក្មេងស្រីត្រូវបានធ្វើរោគវិនិច្ឆ័យយឺតជាងក្មេងប្រុស។

យោងតាមអ្នកចិត្តសាស្រ្តនៅមជ្ឈមណ្ឌលធនធាន Autism របស់ប្រទេសសិង្ហបុរី (ARC)បានបង្ហាញថា ស្ត្រីដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅពេលពេញវ័យ ដោយភាគច្រើនពួកគេមានភាពវៃឆ្លាតខ្លាំងឬមធ្យម ហើយការសម្តែងអាកប្បកិរិយារបស់ពួកគេមិនសូវធ្ងន់ធ្ងរនោះទេ។

 

រូបភាពនេះមានប្រភពពីគេហទំព័រសារព័ត៌មាន CNA

 

មូលហេតុនេះ ក៏ដោយសារតែស្ត្រីនិងក្មេងស្រីដែលមានជំងឺនេះ មានការលាក់បាំងសញ្ញា និងរោគសញ្ញារបស់ពួកគេ។ឥរិយាបថលាក់បាំងទាំងនោះមានដូចជា៖

  • ពួកគេបង្ខំខ្លួនឯងសន្លឹងភ្នែកអ្នកដទៃនៅពេលសន្ទនា
  • ពួកគេភាគច្រើនអាចមានអាកប្បកិរិយាធ្លាក់ទឹកចិត្តនិងស្ងប់ស្ងាត់ជំនួសឱ្យការឆេវឆាវ។
  • ពួកគេធ្វើត្រាប់តាមទឹកមុខ សំឡេង និងអាកប្បកិរិយាអ្នកដទៃ ដែលអាចធ្វើឱ្យអ្នកថែទាំពិបាកសម្គាល់ឃើញសញ្ញានៃជំងឺអូទីស្សឹម។
  • មួយវិញទៀតពួកគេមានការរៀបចំពាក្យសម្តី ឬសូម្បីតែការចង់ធ្វើរឿងកំប្លែងសើចក៏ត្រូវរៀបចំទុកជាមុនដែរ មុនពេលបញ្ចេញរឿងចេញមក។

គេហទំព័រសារព័ត៌មាន CNA បានលើកឡើងបន្ថែមថា ការព្យាបាលជំងឺអូទីស្សឹមនេះ មានជម្រើសមួយចំនួនដូចជាការព្យាបាលដោយដោយការលើកទឹកចិត្តដើម្បីជួយឱ្យពួកគេហ៊ានប្រឈមជំនាញសង្គមឱ្យកាន់តែច្រើន។ និងវិធីព្យាបាលដោយផ្តោតលើសកម្មភាព ដើម្បីជួយឱ្យអ្នកជំងឺអូទីស្សឹមមានសម្មភាពឱ្យកាន់តែច្រើនជាប្រចាំថ្ងៃ។   ម្យ៉ាងទៀត ស្រ្តីគួរតែទទួលការព្យាបាលពីអ្នកចិត្តសាស្រ្តដើម្បីទទួលបានការព្យាបាលផ្នែកសតិអារម្មណ៍ផងដែរ៕

Share

ព័ត៌មានទាក់ទង

Image