en     km
en     km

អ្នកវិភាគ៖រដ្ឋាភិបាលគួរឆ្លើយតបរក្សាEBA ត្បិតការបាត់ប្រព័ន្ធអនុគ្រោះពន្ធនឹងបង្កផលលំបាកដល់កម្ពុជា

Share

 

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការបាត់ប្រព័ន្ធអនុគ្រោះពន្ធ(EBA)អស់២០% មិនជាបញ្ហាអ្វីឡើយ ហើយកម្ពុជាក៏នឹងត្រៀមខ្លួនក្នុងការបាត់បង់ប្រព័ន្ធអនុគ្រោះទាំងស្រុងនៅឆ្នាំ២០២៧ខាងមុខ ព្រោះហេតុថា កម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ឈានទៅប្រទេសអភិវឌ្ឍកម្រិតមធ្យមនៅឆ្នាំ២០៣០។

ក៏ប៉ុន្តែលោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយយល់ថា ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ(EBA) សម្រាប់កម្ពុជាគឺជាអត្ថប្រយោជន៍ដ៏ធំមួយមិនគួរឱ្យបាត់បង់ឡើយ ត្បិតប្រព័ន្ធអនុគ្រោះពន្ធនេះបើទទួលបាន១០០% ក្នុងមួយឆ្នាំៗ នោះកម្ពុជាទទួលបានលើសពី១ពាន់លានដុល្លារ។

ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី លោក ឯម សុវណ្ណរ៉ា លើកទឹកចិត្តឱ្យរដ្ឋាភិបាល គួរតែពិភាក្សាជាមួយបណ្ដាទូតអ៊ឺរ៉ុបនៅកម្ពុជា អំពីលក្ខខណ្ឌ(EBA)បើកម្ពុជាធ្វើបានល្អ ប៉ុន្តែបើនៅខ្វះខាតគួរសិក្សាដើម្បីឆ្លើយតបដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ ត្បិតលោកបានលើកទឡ្ហីករណ៍ថា លក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យ មិនបានធ្វើឱ្យកម្ពុជាបាត់បង់ឯករាជ្យ ឬអធិបតេយ្យជាតិឡើយ ។

ដើម្បីលម្អិត សូមនាង កញ្ញា លោក លោកស្រី ស្ដាប់ បទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយ លោក ឯម សុវណ្ណរ៉ា ដោយមេត្រី! 

 

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ

Share

ព័ត៌មានទាក់ទង

Image