en     km
en     km

ពិ​ព័រ​ណ៌​រូបថត​សហគមន៍​ ជា​ស្ពាន​បំពាក់​ភាព​អង់អាច​ដល់​ពលរដ្ឋ​ឱ្យ​ហ៊ាន​លាតត្រដាង​បញ្ហា​ក្នុង​សង្គម​

Share

cover-2.Photo-Expo-at-BVRC
​រូបថត​ប្រមាណ​ ៥០​ សន្លឹក​ ដែល​ជា​ស្នាដៃ​របស់​ពលរដ្ឋ​ប្រមាណ​ ៥០​ សហគមន៍​ ក្នុង​ខេត្ត​ចំនួន​ ២០​ ក្នុង​ប្រទេស​កម្ពុជា​ បាន​ដាក់​បង្ហាញ​ហើយ​នៅ​មជ្ឈមណ្ឌល​ធនធាន​សោ​ធ​ទស្សន៍​បុប្ផា​ណា​ ចាប់ពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​។​

​រូបថត​ទាំង​ ៥០​ ផ្ទាំង​នោះ​ គឺ​សុទ្ធ​សឹង​ជា​ស្នាដៃ​របស់​ប្រជា​សហគមន៍​ដែល​បាន​ចុះ​ទៅ​ផ្តិត​យក​ទិដ្ឋភាព​ និង​សកម្មភាព​មួយ​ចំនួន​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​សហគមន៍​ដូច​ជា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ ទិដ្ឋភាព​គ្រោះ​រាំង​ស្ងួត​ក្នុង​សហគមន៍​ និង​រូប​ទេសភាព​ផ្សេងៗ​ទៀត​ជាដើម​។​

លោក​ រ៉​ន​ សុ​ភ័ក្ត្រ​បញ្ញា​
លោក​ រ៉​ន​ សុ​ភ័ក្ត្រ​បញ្ញា​

​លោក​ រ៉​ន​ សុ​ភ័ក្ត្រ​បញ្ញា​ អ្នកសម្របសម្រួល​ប្រព័ន្ធ​ផ្សា​ព្វ​ផ្សាយ​សហគមន៍​ នៃ​អង្គការ​អភិវឌ្ឍន៍​សំឡេង​សហគមន៍​ និង​ជា​អ្នក​រៀបចំ​កម្មវិធី​ពិ​ព័រ​ណ៌​រូបថត​នេះ​ បាន​លើក​ឡើង​ថា​ ការ​ដាក់​តាំង​ពិ​ព័រ​ណ៌​រូបថត​សហគមន៍​នេះ​ គឺជា​ស្ពាន​សម្រាប់​បំពាក់​ភាព​អង់អាច​ក្លាហាន​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ ឱ្យ​ហ៊ាន​លាតត្រដាង​ការ​ពិត​ដែល​កំពុង​កើត​មាននៅ​ក្នុង​សហគមន៍​។​

​តទៅ​នេះ​សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​រវាង​លោក​ កែវ​ សុខា​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ និង​លោក​ រ៉​ន​ សុ​ភ័ក្ត្រ​បញ្ញា​ អ្នកសម្របសម្រួល​ប្រព័ន្ធ​ផ្សា​ព្វ​ផ្សាយ​សហគមន៍​ នៃ​អង្គការ​អភិវឌ្ឍន៍​សំឡេង​សហគមន៍​ ដូច​តទៅ​៖

Share

ព័ត៌មានទាក់ទង

Image