en     km
en     km

វិធីសង្គ្រោះបឋមករណីរលាក

Share

ការរលាក គឹបណ្តាលមកពីកំដៅខ្លាំងដែលបានបំផ្លាញជាលិការាងកាយ ហើយកម្តៅទាំងនោះអាចបណ្តាលពីព្រះអាទិត្យ វិទ្យុសកម្ម សារធាតុគីមី វត្ថុរាវក្តៅ ឧបករណ៍អគ្គិសនី និងភ្លើងជាដើម។ ការរលាកខ្លះអាចមានលក្ខណៈតូចតាច តែករណីខ្លះក៏គំរាមកំហែងដល់អាយុជីវិតផងដែរ។  ប្រការនេះហើយទើបយើងត្រូវយល់ដឹងអំពីវិធីសង្រ្គោះបឋមបញ្ហារលាកនេះជាចាំបាច់ ព្រោះការព្យាបាលទាន់ពេលអាចកាត់បន្ថយគ្រោះថ្នាក់និងឆាប់ជាសះស្បើយ។

 

រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព verywell នៃសហរដ្ឌអាមេរិច

តាមគេហទំព័រសុខភាព verywell នៃសហរដ្ឌអាមេរិចបានបង្ហាញថា បញ្ហាការរលាកអាចចែកចេញជា ៣ ប្រភេទខុសៗ  គ្នា៖

  • កម្រិតទីមួយ ៖ គឺការរលាកស្រទាប់ខាងក្រៅនៃស្បែក បណ្តាលឱ្យឡើងក្រហម និងមានការឈឺចាប់។
  • កម្រិតទីពីរ ៖ គឺការរលាកដែលប៉ះពាល់ដល់ស្រទាប់ក្រៅនៃស្បែក និងផ្នែកខ្លះនៃស្រទាប់ក្នុង ដែលបណ្តាលឱ្យឡើងក្រហម ឈឺចាប់ ហើម និងមានពងបែក។
  • និងកម្រិតទីបី ៖ ប៉ះពាល់ដល់ស្រទាប់ស្បែកទាំងអស់ ក៏ដូចជាខ្លាញ់ និងជាលិកាផ្សេងទៀត ហើយធ្វើឱ្យស្បែកមានសភាពខ្លោច ឬក្លាយជាពណ៌ស។ តែករណីរលាកកម្រិតទីបីនេះ អ្នករងការរលាកគឺមិនអាចឈឺចាប់ទេ ព្រោះកម្រិតទី៣នេះអាចរងបំផ្លាញកោសិកាសរសៃប្រសាទរបស់ស្បែកដែលធ្វើឱ្យយើងគ្មានការឈឺចាប់។

 

រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព verywell នៃសហរដ្ឌអាមេរិច

 

តើអ្នកត្រូវធ្វើដូចម្តេចបន្ទាប់ពីរលាកភ្លាមៗ?

តទៅនេះយើងនឹងលើកយកនូវវិធីសាស្រ្តសង្រ្គោះបឋមមួយចំនួនដែលអ្នកគួរធ្វើភ្លាមៗ ប្រសិនអ្នកឬនរណាម្នាក់រលាកអ្វីមួយដូចតទៅ៖

  • ជាដំបូង ជនរងគ្រោះត្រូវចេញឱ្យឆ្ងាយពីប្រភពនៃការរលាក។
  • បន្ទាប់មក អ្នកត្រូវដោះសម្លៀកបំពាក់ និងគ្រឿងអលង្ការចេញពីមុខរបួសដែលបានរលាក។
  • រួចអ្នកត្រូវជូតកន្លែងដែលរលាកជាមួយទឹកត្រជាក់ដោយថ្នមៗ ដើម្បីកាត់បន្ថយសីតុណ្ហភាព ហើយអ្នកមិនត្រូវប្រើទឹកកកលើកន្លែងដែលរលាកនោះទេ។
  • បន្ថែមពីនេះ អ្នកអាចប្រើក្រណាត់ស្អាត ឬបង់រុំគ្របកន្លែងដែលរលាកនោះបាន។
  • មួយវិញទៀត អ្នកមិនត្រូវប្រើប្រមួន ថ្នាំបាញ់ ឬព្រេងកូលាលើកន្លែងរលាកទេ។
  • ជាពិសេសទៀតនោះ បើកន្លែងរលាកធ្ងន់ធ្ងរ អ្នកត្រូវទូរស័ព្ទទៅលេខ ១៩៩ ឬបញ្ចូនពួកគេទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអាចគំរាមកំហែងដល់អាយុជីវិតបានផងដែរ។ បន្ថែមបីនេះអ្នកមិនត្រូវព្យាយាមព្យាបាលកន្លែងរលាកដែលមានសភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្នកត្រូវគ្របរបួសនោះដោយក្រណាត់ស្អាតនិងគ្មានមេរោគ។ ហើយប្រសិនបើអ្នកជំងឺសន្លប់ អ្នកត្រូវធ្វើការសង្រ្គោះបេះដូង(CPR)ផងដែរ៕

Share

ព័ត៌មានទាក់ទង

Image