en     km
en     km

ជប៉ុនផ្តល់ថវិកាជាង៦០ម៉ឺន$លើគម្រោងលុបបំបាត់ទណ្ឌកម្មរាងកាយនិងការប្រើភាសារំលោភបំពានលើកុមារ

Share

ភ្នំពេញ៖ នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣នេះ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់ ៦៣៧,៨៣៨ ដុល្លារអាមេរិក ជួយដល់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀនក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា។ នេះបើតាមសុន្ទរកថារបស់ឯកអគ្គរាជទូតជប៉ុនដែលវិទ្យុស្រ្តីទទួលបានតាមអ៊ីម៉ែល។
ផ្អែកតាមសុន្ទរកថា គម្រោងនេះផ្តោតលើការលុបបំបាត់អំពើហិង្សាលើកុមារ ដូចជាការដាក់ទណ្ឌកម្មលើរាងកាយ ការធ្វើបាប និងការប្រើប្រាស់ភាសារំលោភបំពាននៅក្នុងសាលារៀនរដ្ឋចំនួន៤៣ នៅក្នុងខេត្តកំពង់ចាម។
តាមរយៈគម្រោងនេះ អ៊ូអិណុ អាត់ស៊ូស៊ី សង្ឃឹមថា កុមារនៅកម្ពុជានឹងអាចសិក្សានៅក្នុងបរិស្ថានគ្មានអំពើហិង្សាដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ
តែយ៉ាងណា អ៊ូអិណុ អាត់ស៊ូស៊ី ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ រដ្ឋាភិបាលជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនានា និងគាំទ្រការងាររបស់ពួកគេក្នុងការដោះស្រាយបញ្ហានានា៕

Share

ព័ត៌មានទាក់ទង

Image