en     km
en     km

ព្រឹត្តិការណ៍ស៊ីហ្គេម៖ កីឡាការិនី ខាន់ ចេសាថា “កម្ពុជា ខ្ញុំនៅទីនេះជាមួយអ្នក”

Share

កីឡាការិនី ជឺជឺតស៊ូកម្ពុជា ខាន់​ ចេសា បញ្ជាក់ពីគោលជំហថា កម្ពុជា ខ្ញុំនៅទីនេះជាមួយអ្នក ខណៈនាងនឹងតំណាងឱ្យកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ។ នាងថានឹងធ្វើឱ្យកម្ពុជាមានមោទកភាពចំពោះខ្លួន ដូចដែលខ្លួនមានមោទនភាព ចំពោះកម្ពុជា។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កីឡាការិនី ខាន់ ចេសា កូនកាត់៣សាសន៍ គឺ ខ្មែរ កាត់អាមេរិក កាត់ម៉ិកសិកូ បានលើកឡើងថា កម្ពុជា ខ្ញុំនៅទីនេះជាមួយអ្នក ខណៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នឹងខិតជិតមកដល់ប៉ុន្មានថ្ងៃទៀត។ កីឡាការិនី មានឪពុកជាជនជាតិខ្មែររូបនេះ បានលើកឡើងបន្ថែមថា “ខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើឲ្យអ្នកមានមោទកភាពចំពោះខ្ញុំ ដូចខ្ញុំមានមោទកភាពចំពោះអ្នក”។

សាររបស់កីឡាការិនីម្ចាស់មេដាយមាសជឺជឺតស៊ូ បានបង្ហាញពីមោទនភាពយ៉ាងខ្លាំងចំពោះការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ។ នាងបញ្ជាក់ថា វាគឺជាក្ដីស្រម៉ៃតែក្លាយជាការពិត ដែលកាន់ទង់ជាតិកម្ពុជាចេញមកប្រកួតបែបនេះ។

ទោះបីមានម្ដាយជាជនបរទេស តែកីឡាការិនីវ័យ២២ឆ្នាំ បានអះអាងថា ទោះនាងនៅទីណាក៏ដោយ នាងនៅតែជាខ្មែរ ហើយនាងដឹងថា នៅពេលដែលនាងប្រកួតប្រជាជាតិទាំងមូលនឹងនៅជាមួយនាងជានិច្ច។

សូមជម្រាបថា កីឡាការិនី ខាន់ ចេសា ធ្លាប់បានចូលរួមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ និងដណ្តើមយកបានមេដាយមាសឲ្យប្រទេសកម្ពុជាជាច្រើនដងដែរ។ ក្នុងនោះនៅឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍អាស៊ានហ្គេម​ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងវិញ្ញាសាជឺជីតស៊ូនេវ៉ាហ្សា នាងបានទទួលមេដាយមាសមួយ ក្នុងវិញ្ញាសារប្រភេទទម្ងន់៤៩ គីឡូក្រាម ដែលជាមេដាយមាសដំបូងក្នុងកីឡានេះ ។ ចំណែកនៅឆ្នាំ២០២១៩ ខាន់ ចេសា ក៏បានដណ្តើមយកមេដាយមាសមួយទៀត ជូនជាតិមាតុភូមិនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន សម្រាប់ប្រភេទកីឡាជឺជឺតស៊ូដដែល។

យ៉ាងណានៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ជាប្រវត្ដិសាស្ដ្រស៊ីហ្គេមនឹងចាប់ផ្ដើម ក្រោយរងចាំ៦៤ឆ្នាំ៕

Share

ព័ត៌មានទាក់ទង

Image