en     km
en     km

ក្លឹបប៊ីយ៉ាLux 98នឹងរៀបចំកម្មវិធី ស្រួង ភារី ប៊ីយ៉ាការ៉ុម២០២៣ជំរុញលើកស្ទួយកីឡាប៊ីយ៉ានៅកម្ពុជា

Share

ភ្នំពេញ៖ ក្លឹបប្រកួតប៊ីយ៉ា និងស្នូកឃ័រ Lux 98 នឹងរៀបចំកម្មវិធី ស្រួង ភារី ប៊ីយ៉ាការ៉ុម ឆ្នាំ២០២៣ ដើម្បីស្ទួយវិស័យកីឡាប៊ីយ៉ានៅកម្ពុជា និងចង់រកកីឡាករដែលមានសមត្ថភាពចូលរួមប្រកួតនៅព្រឹត្តិការណ៍ SEA Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្លឹបប្រកួតប៊ីយ៉ា និងស្នូកឃ័រ Lux 98 នឹងរៀបចំកម្មវិធី ស្រួង ភារី ប៊ីយ៉ាការ៉ុម ឆ្នាំ២០២៣ (SROUNG PHEAVY’S BILLIARD COMPETITION 2023) នៅថ្ងៃទី២០ ខែមេសា ដោយមានគោលដៅធំៗចំនួន២ គឺ ចង់លើកស្ទួយវិស័យកីឡាប៊ីយ៉ានៅកម្ពុជា និងចង់រកកីឡាករដែលមានសមត្ថភាពដើម្បីប្រកួតនៅ SEA Games លើកទី៣២។
យោងតាមក្លឹបប៊ីយ៉ា Lux98 បានឱ្យដឹងថា Lux98 បានសហការជាមួយសហព័ន្ធកីឡា Billiard -Snooker Campuchia និងកីឡាការនី Sroung Pheavy ក្នុងគោលបំណងចង់ឱ្យវិស័យកីឡា ប៊ីយ៉ែការ៉ុម និងស្នូកឃ័រនៅកម្ពុជាកាន់តែរីកចម្រើន និងបង្កើតលក្ខខណ្ឌសម្រាប់អ្នកប្រកួត មានឱកាសផ្លាស់ប្តូរចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍។

កញ្ញា ហេង ចាង ម្ចាស់ក្លឹបប៊ីយ៉ាបានឱ្យដឹងថា ការរៀបចំការប្រកួតកម្មវិធី SROUNG PHEAVY’S BILLIARD COMPETITIONនេះ មានការគាំទ្រពីសហព័ន្ធប៊ីយ៉ា និងស្នូកឃ័រកម្ពុជា។ ចំពោះសមាសភាពចូលរួមគឺមកពី ៨ប្រទេសផ្សេងៗគ្នាក្នុងនោះក៏មានកីឡាករ កីឡាការិនីខ្លាំងៗពីប្រទេសកូរ៉េ និងវៀតណាមផងដែរ។

អ្នកស្រី ស្រួង ភាវី ដែលជាម្ចាស់មេដាយប៊ីយ៉ាការ៉ុម បានលើកឡើងថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមការប្រកួតកីឡា Sruong Pheavy Carom Billiards 2023 និងស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភាខាងមុខនេះ។
លោកស្រីថ្លែងថា តាងនាមអត្តពលិកកម្ពុជា លោកស្រីរំភើប មោទនភាព និងត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ហើយខ្ញុំពិតជាមានកិត្តិយសក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡារបស់កម្ពុជា ខណៈដែលប្រទេសនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាដែលខ្លួនបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំកន្លងមក។
សូមជម្រាបថា វិញ្ញាសា Sruong Pheavy Carom Billiards 2023 នឹងមាន១០វិញ្ញាសា ក្នុងនោះមាន៨វិញ្ញាសាបុរស និង២វិញ្ញាសានារី ហើយកីឡាការិនី ស្រ៊ួង ភារី នឹងប្រកួតក្នុង២វិញ្ញាសាគឺ ១វិញ្ញាសា Billiard Carom និង 3 Cushion Billiard Carom៕

Share

ព័ត៌មានទាក់ទង

Image