en     km
en     km

អភិបាលខេត្ត៣រូបត្រូវបានព្រះមហាក្សត្រតែងតាំងឱ្យបន្ដការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅអាណត្តិទី២

Share

អភិបាលខេត្ត៣រូប រួមមាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ត្រូវបានព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី តែងតាំងឱ្យបន្ដតួនាទីជាអភិបាលខេត្តសម្រាប់អាណត្តិថ្មី។

ព្រះរាជក្រឹត្យចេញថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា អភិបាលខេត្តទាំង៣ ត្រូវបន្ដការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដដែល។
រាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន ធ្លាប់បានស្នើឱ្យអភិបាលខេត្តទាំងអស់ត្រូវបង្កើតវេទិការដោះស្រាយបញ្ហាដីធ្លីនៅក្រៅប្រព័ន្ធតុលាការ និងដោះស្រាយដោយអព្យាក្រឹត្យ មិនលម្អៀងទៅណាមួយឡើយ។ ជាញឹកញាប់គេឃើញ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន តែងតែធ្វើសកម្មភាពដោះស្រាយបញ្ហាដីធ្លី ដល់ប្រជាពលរដ្ឋ។

សូមជម្រាបថា ជាទូទៅអភិបាលខេត្តត្រូវកាន់ដំណែងមិនឱ្យលើសរយៈពេល៤ឆ្នាំ តែយ៉ាងណាអភិបាលខេត្តអាចត្រូវបានបន្ដតំណែងរយៈពេល៤ឆ្នាំទៀត សម្រាប់អាណត្តិទី២ ក្នុងដែនគ្រប់គ្រងរបស់ខ្លួន៕

Share

ព័ត៌មានទាក់ទង

Image