en     km
en     km

អាជ្ញាធរ​ខេត្តស្វាយរៀង​បើក​កិច្ចប្រជុំ​ត្រីភាគី​នៅ​រសៀល​នេះ​រឿង​បាតុកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងបា​វិត​

Share

cover-strike-in-Bavet-02
ស្វាយរៀង៖​  នាយក​រដ្ឋបាល​សាលា​ខេត្តស្វាយរៀង​ លោក​ រស់​ ផា​រិ​ទ្ធ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ នេះ​ថា​ សាលា​ខេត្តស្វាយរៀង​បាន​ធ្វើការ​កោះ​អញ្ជើញ​ភាគី​ដែល​ពាក់ព័ន្ធ​រួម​មាន​ តំណាង​សហជីព​ និង​តំណាង​ភាគី​រោងចក្រ​ ចូលរួម​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ​ ដើម្បី​ឈាន​ទៅ​បញ្ចប់​ភាព​តានតឹង​រវាង​កម្មករ​និង​ថៅកែ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ តា​យ​ សេង​ នេះ​។​

​លោក​ រស់​ ផា​រិ​ទ្ធ​ បន្ត​ថា​ ដោយ​មើលឃើញ​ពី​ស្ថានភាព​តវ៉ា​កាន់តែ​ខ្លាំង​ពី​សំណាក់​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ មេន​ហាត​ធេ​ន​ និង​តា​យ​ សេង​ នៅ​ក្នុង​ក្រុង​បា​វិត​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃនេះ​ សាលាខេត្ត​បាន​ធ្វើការ​កោះ​អញ្ជើញ​ភាគី​ដែល​ពាក់ព័ន្ធ​រួម​មាន​ តំណាង​សហជីព​ និង​តំណាង​ភាគី​ថៅកែ​រោងចក្រ​ និង​មានការ​សម្របសម្រួល​ដោយ​អាជ្ញាធរ​ខេត្ត​ ដើម្បី​ជជែក​ពិភាក្សា​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​រវាង​ថៅកែ​រោងចក្រ​ និង​កម្មករ​នៅ​ក្រុង​បា​វិត​នេះ​។​

​មន្ត្រី​សាលា​ខេត្តស្វាយរៀង​រូប​នេះ​បន្ថែម​ថា​ នៅ​រសៀល​ម៉ោង​២​ថ្ងៃនេះ​ កិច្ចប្រជុំ​នឹង​លើកយក​របៀបវារៈ​សំខាន់ៗ​ មួយ​ចំនួន​រួម​មាន​៖​  ការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​កូដកម្ម​របស់​កម្មករ​ ក​ម្មា​ការ​នី​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ និង​តា​យ​ សេង​ និង​បញ្ហា​ការ​ទាមទារ​តំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​។​

​លោក​ ជា​ ឧត្តម​ មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ប្រចាំ​នៅ​ខេត្តស្វាយរៀង​ បានឱ្យ​ដឹង​ថា​ លោក​នឹង​ទៅ​ចូល​ប្រជុំ​តាម​ការ​កោះហៅ​របស់​សាលា​ខេត្តស្វាយរៀង​នៅ​រសៀល​នេះ​។​ លោក​ ជា​ ឧត្តម​ បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចេញ​តវ៉ា​របស់​កម្មករ​ថា​ ដោយសារ​តែ​ថៅកែ​ធ្លាប់​បាន​សន្យា​ផ្តល់​ប្រាក់​ឈ្នួល​បន្ថែម​ ២០​ ដុល្លារ​ ដល់​កម្មករ​នៅ​ឆ្នាំ​២០១៦​ ប៉ុន្តែ​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ដំឡើង​១២​ដុល្លារ​បន្ថែម​ពីលើ​ប្រាក់​ឈ្នួល​ ១២៨​ ដុល្លារ​ ស្រាប់តែ​ថៅកែ​រោងចក្រ​មិន​ព្រម​ដំឡើង​តាម​ការ​សន្យា​របស់​ខ្លួន​។​

សូម​ជម្រាប​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែធ្នូ​នេះ​ សកម្មភាព​តវ៉ា​ពី​សំណាក់​ក្រុម​កម្មករ​បាន​កក្រើក​ជា​ថ្មី​ម្តងទៀត​។​ រថយន្ត​ពន្លត់អគ្គីភ័យ​ ១​គ្រឿង​ បាន​បែក​កញ្ចក់​ និង​សមត្ថកិច្ច​មួយ​ចំនួន​ ដែល​ដាក់​ការពារ​នៅ​តំបន់​នោះ​ រង​របួស​ដោយសារ​ក្រុម​កម្មករ​គប់​ដុំ​ថ្ម​៕​

Share

ព័ត៌មានទាក់ទង

Image