en     km
en     km

ភ្លើងជ័យស៊ីហ្គេមត្រូវបានដង្ហែរដោយប្រធានាធិបតីទីម័រខណៈអ្នកចូលរួមដល់៨០០នាក់

Share

ក្រោយធ្វើដំណើរចេញពីមួយប្រទេសទៅកាន់មួយប្រទេស ភ្លើងជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានទៅដល់ប្រទេសទីម័រខាងកើត។ នៅប្រទេសកូនពៅអាស៊ាន ប្រធានាធិបតីទីម័រលោក Jose Ramos-Horta បានចូលរួមក្នុងក្បួនដង្ហែរព្រះអគ្គីជ័យកីឡានេះ ជាមួយប្រជាជនសរុបប្រមាណ៨០០នាក់។

សូមជម្រាបថា ភ្លើងជ័យកីឡា បានធ្វើដំណើរឆ្លងកាត់ទីក្រុងនានាក្នុងតំបន់អាស៊ានចំនួន ៤ ប្រទេសហើយ មានវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពិន និងទីម័រជាប្រទេសទី៤ ហើយនឹងបន្ដទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីដែលជាប្រទេសទី៥ និងទីក្រុងផ្សេងៗទៀត បណ្ដាប្រទេសទាំង១១ ក្នុងតំបន់។

ភ្លើងជ័យកីឡានឹងវិលមកកម្ពុជាវិញ ដែលឡាវ ជាប្រទេសចុងក្រោយក្នុងការហែរក្បូននេះ។ គណៈកម្មាការជាតិអូឡាំពិក និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងទទួលយកភ្លើងជ័យនេះនៅព្រំដែនរួចបញ្ជូនមកទីក្រុងភ្នំពេញ និងបន្ដដង្ហែជុំវិញបឹងទន្លេសាបរហូតដល់ថ្ងៃប្រកួតកីឡាSEA GAME តែម្ដង។

គួរបញ្ជាក់ថា ព្រះអគ្គីជាភ្លើងជ័យនៃកីឡាស៊ីហ្គេម ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សហគមន៍សន្ដិភាព និងវាសនាតែមួយ” ។

Share

ព័ត៌មានទាក់ទង

Image