ការផ្តន្ទាទោសនិងចាប់ដាក់ពន្ធនាគារលើមន្រ្តីអតីតគណបក្សសង្គ្រោះជាតិនិងកញ្ញា សេង ធារី មេធាវីមានសញ្ជាតិអាមេរិកសរុបប្រមាណ ៦០ នាក់កាលពីថ្ងៃទី១៤ ខែមិថុនាសប្តាហ៍មុននេះ បាននាំមកនូវការថ្កោលទោសយ៉ាងខ្លាំងលើកការអនុវត្តសិទ្ធិមនុស្សនិងប្រជាធិបតេយ្យរបស់រដ្ឋាភិបាលក្រុងភ្នំពេញដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
តែជ្រុងមួយទៀត បានទាញការសន្និដ្ឋានថា ការសម្រេចទោសនេះជាតាក់តិចមួយរបស់អ្នកនយោបាយដើម្បីរកសន្លឹកបៀទុកក្នុងដៃ សម្រាប់ដោះដូរផ្នែកនយោបាយណាមួយ ពិសេសសម្ពាធអន្តរជាតិលើប្រព័ន្ធអនុគ្រោះពន្ធ EBA និងGSP របស់ប្រទេសបច្ចឹមលោក។
តើអ្នកនយោបាយពិតជាលេងល្បែងនយោបាយប្រមូលសន្លឹកបៀទុកក្នុងដៃទៀតឬយ៉ាងណា?
តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!
Post Views: 616