en     km
en     km

កម្មករិនីម្នាក់ស្លាប់និង៤១នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ត FORD ដែលបត់ឆ្វេង នៅកំពង់ស្ពឺ

Share

កម្មការិនីម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈកម្មការិនី៥នាក់រងរបួសធ្ងន់ និងកម្មករ-កម្មការិនី ៣៦នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ(មានដឹកកម្មករចំនួន ៤២នាក់) និងរថយន្ត FORD នាព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគបាលបញ្ជាក់ថា នៅមុនពេលកើតហេតុរថយន្តដឹកកម្មករបានបើកបរ ក្នុងទិសដៅ ស្របគ្នាជាមួយរថយន្ដ FORD ចៃដន្យរថយន្ត FORD បានបត់ឆ្វេងដៃឆ្លងផ្លូវ ហើយរថយន្តដឹកកម្មករក៏បានរេចង្កូតគេចទៅបុកដើមឈើរហូតបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសតែម្តង។

ក្រោយហេតុ​ការណ៍​​សមត្ថកិច្ច​នគរបាល​បានបញ្ជូនកម្មករ​ កម្មការិនី​ ដែលរងរបួស​ទៅ​សង្រ្គោះ​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ​ និងរៀបចំចំណាត់ការនីតិវិធីបន្ដ។ ចំណែកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ហើយបានបញ្ជាក់ថា ក្រសួងនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករ-កម្មការរិនី និងក្រុមគ្រួសារទៅតាមរបបសន្តិសុខសង្គម របសបេឡាជាតិសន្តិសុខសង្គម៕

 

Share

ព័ត៌មានទាក់ទង