តុលាការមួយនៃរាជាណាចក្រថៃនៅថ្ងៃព្រហស្បតិ៍ទី៤ មករា ឆ្នាំ២០១៨នេះ បានកាត់ទោស ស្ត្រីពិការភ្នែកម្នាក់អោយមានទោសមួយឆ្នាំកន្លះ ករណី ប្រមាថព្រះមហាក្សត្រ របស់ខ្លួន។
យោងតាមច្បាប់ប្រទេសថៃ ជនណាប្រមាថ ញាតិវង្សថៃ នឹងមានទោស១៥ឆ្នាំឡើងទៅ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia ស្ត្រីពិការភ្នែករូបនេះមានឈ្មោះ Nurhayati Masoh អាយុ ២៣ឆ្នាំ។ នាងត្រូវបានតុលាការរកំហុសឃើញ ការប្រមាថញាតិវង្សថៃលើបណ្ដាញសង្គម។
ស្ត្រីរូបនេះ ត្រូវបានចាប់ខ្លួននៅខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបានតុលាការខេត្តយ៉ាឡាភាគខាងត្បូងប្រទេស កាត់ទោស ៣ឆ្នាំ។តែត្រូវបានសាលាឧទ្ធរណ៍ កាត់បន្ថយទោស មួយឆ្នាំកន្លះ។
ចាប់តាំងពីរដ្ឋប្រហារនៅឆ្នាំ២០១៤មក មនុស្ស ៩៤នាក់ ត្រូវបានកាត់ទោស ករណីប្រមាថញាតិវង្សថៃ។ប្រភពៈ Reuters
Post Views: 396