en     km
en     km

រដ្ឋមន្ដ្រីទេសចរណ៍៖ ស៊ីហ្គេមនៅកម្ពុជាអាចទាក់ទាញទេសចរប្រមាណ១៥ម៉ឺននាក់ចូលរួមដោយផ្ទាល់

Share

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមរយៈពេល ១២ថ្ងៃ ដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះនៅខែឧសភា ឆ្នាំ២០២៣នេះ នឹងមានទេសចរចូលរួមប្រមាណ១៥ម៉ឺន ទៅ២០ម៉ឺននាក់ចូលរួមដោយផ្ទាល់។


ការរំពឹងនេះ ត្រូវបានលោករដ្ឋមន្ដ្រីប្រកាសនៅថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៣ នេះ ខណៈចូលរួមសន្និសីទសារព័ត៌មានពីវឌ្ឍនភាពនៃការត្រៀម SEA GAMES-ASEAN Para Game2023 នាគណៈកម្មការជាតិអូឡាំពិកកម្ពុជា។ លោករដ្ឋមន្ដ្រីបានឱ្យដឹងបន្ថែមថា ឥលូវនេះមានប្រទេសម៉ាឡេស៊ីបានកក់កៅអីចំនួន៣០០០កន្លែង សម្រាប់ចូលរួមគាំទ្រកីឡាវាយសីរបស់ប្រទេសគេ។ យ៉ាងណាស្របនៃដំណើរកម្សាន្ដចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះ លោក ថោង ខុន ថានឹងមានអ្នកវិនិយោគចូលរួមផងដែរ តែមិនអាចស្មានថាប៉ុន្មាននោះទេ។


សូមជម្រាបថា រាជរដ្ឋាភិបាលបានត្រៀមចំណាយថវិកាចំនួនជាង ១២៤លានដុល្លារសម្រាប់ការរៀបចំព្រឹត្តិការណ៍ SEA GAME ទាំងមូល។នេះបើតាមការឱ្យដឹងពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ តែលោកបន្ថែមថា ការចំណាយនេះគឺក្រោមបណ្ដាប្រទេសផ្សេងៗដែលរៀបចំមុនៗ។ ជាមួយគ្នា លោកថាការរំពឹងទុក ទទួលចំណូលមកវិញប្រមាណ ១០ ទៅ ២០លានដុល្លារ តែប៉ុណ្ណោះ។


យ៉ាងណាសម្រាប់អត្ថប្រយោជន៍ដែលកម្ពុជាជាម្ចាស់ផ្ទះ គឺជាឱកាសលក់កម្ពុជាទៅកាន់ពិភពលោក ឱ្យពិភពលោកបានស្គាល់ និងផ្ដោតចក្ខុមកលើកកម្ពុជា ព្រមទាំងបន្សល់ទុកកេរឈ្មោះ និងមរតកនៃកេរឈ្មោះផងដែរ៕

Share

ព័ត៌មានទាក់ទង