ភ្នំពេញ៖ អ្នកស្រី សោម ចន្ធូ វ័យ៥៣ឆ្នាំ ជាភរិយារបស់លោក សុខ ចន្ថា អតីតសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង មកពីអតីតគណបក្សសង្គ្រោះជាតិ បានទទួលមរណភាពកាលពីថ្ងៃទី២០ខែធ្នូ ដោយសារមានជំងឺប្រចាំកាយគឺជំងឺទឹកនោមផ្អែម។
មុនទទួលមរណភាពប្រពន្ធរបស់មន្រ្តីអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានបន្សល់ទុកបណ្តាំចុងក្រោយដល់កូនប្រុសខ្លួនគឺ សុខ ចំរើន ថាត្រូវមើល ថែបងប្អូនឱ្យល្អនិងត្រូវស្វែងរកយុត្តិធម៌ជូនឪពុកដែលកំពុងជាប់ក្នុងពន្ធនាគារ។ ការផ្តាំផ្ញើបែបនេះព្រោះអ្នកស្រីប្រាប់កូនៗថា អ្នកស្រីហត់ហើយ អ្នកស្រីទៅមុខលែងរួចហើយ។

ជាការឆ្លើយតបនឹងបណ្តាំចុងក្រោយរបស់ម្តាយលោក សុខ ចំរើន ប្រាប់វិទ្យុស្រ្តីថា លោកនឹងបន្តបេសកកម្មនេះតាមក្តីប្រាថ្នារបស់ម្តាយ ដើម្បីទាមទារឱ្យឪពុករបស់ខ្លួនមានសេរីភាពឡើងវិញ។
តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងលោក សុខ ចំរើន ដូចតទៅ!។