en     km
en     km

បទសម្ភាសន៍៖ ស្ថាប័នពាក់ព័ន្ធស្វះស្វែងជំរុញកម្មាការិនីតាមរោងចក្របំបៅដោះកូនឱ្យបានកាន់តែច្រើន

Share

ភ្នំពេញ៖ អ្នកពាក់ព័ន្ធដែលធ្វើការងារក្នុងបញ្ហាអាហារូបត្ថម្ភមានទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការមួយចំនួន បានស្វះស្វែងធ្វើយ៉ាងណា ឱ្យកម្មាការិនីមានកូនតូចអាចនាំកូនមកបំបៅដោះម្តាយនៅតាមរោងចក្រកាន់តែច្រើន។ តាមរយៈការប្រឹងប្រែងនេះ អង្គការ Helen Keller បានជំរុញបន្ថែមដោយបានបំពាក់សម្ភារៈទាន់សម័យក្នុងបន្ទប់បំបៅដោះម្តាយទៅកូន ដើម្បីលើកទឹកចិត្តដល់កម្មាការិនីឱ្យមកប្រើប្រាស់បន្ទប់បំបៅដោះកូននេះ។ លោកស្រី ឃុន សុខខុម មន្រ្តីគម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងចិញ្ចឹមទារក និងកុមារនៃអង្គការ Helen Keller ប្រាប់វិទ្យុស្រ្តីថា អ្នកពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ស្វះស្វែងជំរុញឱ្យកម្មាការិនីមកប្រើប្រាស់បន្ទប់បំបៅដោះម្តាយឱ្យកាន់តែច្រើន ព្រោះទឹកដោះម្តាយមានសារៈប្រយោជន៍សម្រាប់សុខភាពកូន និងជួយកាត់បន្ដយការចំណាយលើការទិញម្សៅទឹកដោះគោកំប៉ុងឱ្យកូនបៅ។

 

ក្រុមការងារនៃអង្គការHelen keller ចុះបណ្តុះបណ្តាលកម្មកររោងចក្រពីអាហារូបត្ថម្ភ។រូបភាពពីហ្វេសប៊ុកអង្គការHelen Keller។

តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ញើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងលោកស្រី ឃុន សុខខុម មន្រ្តីគម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងចិញ្ចឹមទារក និងកុមារនៃអង្គការ Helen Keller ដូចតទៅ!

Share

Image
Image
Image