en     km
en     km

ឃាត់ខ្លួនយុវជន ៤០ នាក់នៅខេត្តស្ទឹងត្រែងករណីជក់បារីអេឡិកត្រនិច

Share

ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានចុះបង្រ្កាបទីតាំងលួចលាក់លក់បារីអេឡិកត្រនិច ដោយឃាត់ខ្លួនយុវជន និងយុវតី សរុបចំនួន៤០នាក់។

នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុកស្នងការនរគបាលខេត្តស្ទឹងត្រែងចុះផ្សាយកាលពីល្ងាចថ្ងៃទី២១ខែសីហា ឆ្នាំ២០២២។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ទុកវត្ថុតាងសរុបរួមមាន៖ បារីអេឡិកត្រូនិកចំនួន ៥២៧គ្រឿង  ម៉ាស៊ីនវេបចំនួន ២៨គ្រឿង  ទឹកដំណាប់(ទឹកវេប)ចំនួន ៩០ដប ក្បាលម៉ាស៊ីនវេបចំនួន ៣០ ប្រអប់ និងក្បាលបារីអេឡិកត្រូនិកចំនួន ៩៥ ប្រអប់។

សមត្ថកិច្ចចុះបង្រ្កាបទីតាំងលក់បារីអេឡិកត្រនិចខុសច្បាប់។រូបភាពស្នងការរាជធានីភ្នំពេញ។

 

ចំណែកទីតាំងបង្រ្កាបស្ថិតនៅចំណុច ផាប់ BLACK NIGHT ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ធីម ពិសី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ហើយនៅថ្ងៃដដែលនោះ សមត្ថកិច្ចបានបន្តឆែកឆេរផ្ទះជួលរបស់ឈ្មោះ ធីម ពិសី និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់  មានឈ្មោះ ឡាង ចន្ថា និង សុខ លាង អាស័យដ្ឋានភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយចាប់យកវត្ថុតាងបានមួយចំនួនផងដែរ។

ចំណែកយុវជនដែលសមត្ថកិច្ចបានឃាត់ខ្លួនពេលចុះបង្រ្កាបនោះត្រូវបានអប់រំធ្វើកិច្ចសន្យានឹងប្រគល់ជូនអាណាព្យាបាលវិញ៕

 

 

Share

Image
Image
Image