en     km
en     km

ក្រុមសហជីពចាត់ទុកការចាប់ខ្លួនបុគ្គលិកណាហ្គាវើលដ៍ជាគ្រោះថ្នាក់ដល់សិទ្ធិសេរីភាពកម្មករ

Share

ភ្នំពេញ៖ ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជាដែលមានបណ្តាសហជីពធំៗមួយចំនួនជាសមាជិក ដូចជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយចាត់ទុកការចាប់ខ្លួននិងចោទប្រកាន់បុគ្គលិកណាហ្គាវើលដ៍ថា ជាគ្រោះថ្នាក់នៃសិទ្ធិសេរីភាពរបស់កម្មករ។

សេចក្តីថ្លែងការណ៍រួមកម្រាស់ ៣ ទំព័រចេញផ្សាយកាលពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២២ បានចាត់ទុកការឃុំឃាំងតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ថា ជាសកម្មភាពគម្រាមកំហែង បំភិតបំភ័យ សម្លុត និងជាការយាយីដល់សិទ្ធិកម្មករនិយោជិត។ ហើយទង្វើរបស់អាជ្ញាធរនិងការចោទប្រកាន់របស់តុលាការលើបុគ្គលិកណាហ្គាវើលដ៍បែបនេះ ជាការបង្កើតឱកាសដល់ជនខិលខូតមួយចំនួនអាចកេងប្រវ័ញ្ចនិងរំលោភសិទ្ធិកម្មករកាន់តែខ្លាំង។

កញ្ញា ម៉ូនីកា បង្ហាញញត្តិដល់អ្នកសារព័ត៌មាននៅមុខស្ថានទូតអាមេរិក។

 

សេចក្តីថ្លែងការណ៍ដដែលកត់សម្គាល់ឃើញថា ចាប់ខ្លួននិងឃុំខ្លួនបុគ្គលិកណាហ្គាវើលដ៍កន្លងទៅនេះ គឺធ្វើឡើងដោយខ្វះតុល្យភាពរវាងតម្លៃនៃសេរីភាពបុគ្គល ខ្វះមូលដ្ឋាននៃភស្តុតាង និងជាការបំពានលើសិទ្ធិសេរីភាពបុគ្គល រួមទាំងសិទ្ធិសេរីភាពក្នុងការតវ៉ាជាដើមផងដែរ។

ចុងក្រោយនៃសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសហភាពសហជីព បានទទូចឱ្យមានការដោះលែងតំណាងបុគ្គលិក ណាហ្គាវើលដ៍ចំនួន ៨ នាក់មកវិញ ដើម្បីឱ្យពួកគេមានសិទ្ធិនិងឱកាសក្នុងការចូលតុចរចាបញ្ចប់វិវាទមួយនេះ។

ទាក់ទងក្នុងរឿងនេះ ​លោក កត្តា អ៊​ន ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជាចាត់ទុកការថ្លែងរបស់ក្រុមសហជីពថា ធ្វើឡើងដោយបិទបាំងព័ត៌មាន មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតជាក់ស្តែងនៃការអនុវត្តរបស់សមត្ថកិច្ចអាជ្ញាធរដែលស្របតាមបទបញ្ជានិងនីតិវិធីច្បាប់។ លោកបន្តថា វិវាទមួយនេះភាគីពាក់ព័ន្ធពិសេសក្រសួងការងារបានខិតខំរកដំណោះស្រាយគ្រប់បែបយ៉ាង តែក្រុមសហជីពមួយក្តាប់តូចបានបង្វែរស្ថានការណ៍ឱ្យក្លាយជាសកម្មភាពបំពានច្បាប់។

ជុំវិញដំណោះស្រាយក្នុងរឿងនេះ សូមស្តាប់ប្រសាសន៍របស់លោក កត្តា អ៊ន បន្ថែម៖

ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍បញ្ជាក់ជំហរថា​ ការចរចាណាមួយអាចកើតឡើងបាន លុះត្រាតែតំណាងរបស់ពួកគេទាំង ៨ នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ៕

 

Share

Image
Image
Image