en     km
en     km

កសាងសំណុំរឿងជនល្មើសទៅតុលាករណីរំលោភសម្លាប់យុវតីនៅខេត្តកំពង់ចាម

Share

ក្រោយពីព្យាយាមគេចខ្លួនបានពីរថ្ងៃ ពេលនេះជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាករណីរំលោភសេពសន្ថវ:ទៅលើយុវតីសិស្សវិទ្យាល័យកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

(កំពង់ចាម) ៖ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីជនរូបនេះគេបានប្រព្រឹត្តបទល្មើសរំលោភសម្លាប់យុវតីមួយរូបនៅខេត្តកំពង់ចាម។ ដោយឡែកគិតត្រឹមល្ងាចថ្ងៃអង្គារនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងទៅតុលាការដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមការឱ្យដឹងពីមន្ត្រីអធិការដ្ឋាននគរបាលស្រុកចម្ការលើម្នាក់ប្រាប់វិទ្យុស្ត្រីនាល្ងាចថ្ងៃដដែល។

ជនល្មើសត្រូវបានសមត្ថកិច្ចឱ្យដឹងមានឈ្មោះថា ម៉ាប់ កំសត់ អាយុ១៦ ឆ្នាំ រស់នៅឃុំចំការដូង ស្រុកចំការលើខេត្តកំពង់ចាម​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចក្នុងព្រៃចម្ការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជនាង  ស្រុកតាំងគោក ខេត្តកំពង់ធំ ពោលគឺពិរថ្ងៃក្រោយពីរូបគេបានប្រព្រឹត្តបទល្មើសរំលោភ​សម្លាប់​យុវតី​រងគ្រោះដែលជាសិស្សសាលាម្នាក់រស់នៅភូមិ-ឃុំ ជាមួយគ្នាកាលពីថ្ងៃទី២០ ខែ វិច្ឆិកា។

ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី២០ ខែវិច្ឆិកា  នាវេលាម៉ោងប្រមាណ៦និង៤០នាទីល្ងាច សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មានពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ មករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភ័ក្ដិម្នាក់ឈ្មោះ ឌ.អ.ជ ភេទស្រី អាយុ១៨ឆ្នាំ ដែលចេញពីរៀនគួរជាមួយគ្នា និងក្រោយមកប្រទះឃើញដេកស្លាប់នៅកន្លែងកើតហេតុចំណុចចម្ការពោតខាងកើតចម្ងាយប្រហែល១៥០០ម៉ែត្រពី ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។ជនល្មើសឈ្មោះ ម៉ាប់ កំសត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណ:ចុះពិនិត្យលើសពជនរងគ្រោះ និងទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញស្បែកជើងបុរសចំនួន០១គូ នៅក្រោមសព និងនៅចម្ងាយប្រហែល៥ម៉ែត្រពីសពមានម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1SC-2474 ជារបស់ជនរងគ្រោះ និងមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ឡើងតែម២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1K-0961 ដែលសង្ស័យជាម៉ូតូរបស់ជនល្មើស។ យុវតីរងគ្រោះឈ្មោះ ឌ.អ.ជ

ផ្អែកតាមការសួរចម្លើយបឋមរបស់សមត្ថកិច្ច បានឱ្យដឹងថាជនល្មើសបានធ្វើសកម្មភាពរំលោភ រួចសម្លាប់យុវតីរងគ្រោះ និងបាន​យកទូរស័ព្ទនាងទៅលក់នៅភ្នំពេញបានថ្លៃម្ភៃម៉ឺនរៀល និងបានយកទៅទិញខោអាវហើយជិះឡានត្រលប់មកស្រុកវិញ។ បច្ចុប្បន្នជនល្មើស ត្រូវបានកងកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីស៊ើបសួរបន្ត និងចាត់ការតាមនីតិវិធីច្បាប់។

សូមរំលឹកថា យុវតីជនរងគ្រោះមានឈ្មោះ ឌ.អ.ជ អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ មានស្រុកកំណើតនៅភូមិចំការដូង ឃុំចំការដូង ស្រុកចំការលើខេត្តកំពង់ចាម ត្រូវបានជនល្មើសរំលោភរួចសម្លាប់នៅចំណុចព្រៃចម្ការពោតខណ:កំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើតាមប្រពៃណីរួចរាល់នៅឯស្រុកកំណើតរបស់យុវតីរងគ្រោះ៕

Share

ព័ត៌មានទាក់ទង

Image