en     km
en     km

កម្ពុជាអបអរទិវាទេសចរណ៍ពិភពលោក២០២១ ក្នុងបរិបទកូវីដ១៩

Share

យោងតាមលិខិតរបស់នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញានេះ កម្ពុជាបានចូលរួមអបអរសាទរទិវា ទេសចរណ៍ពិភពលោក ឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន

នៅក្នុងលិខិតរបស់រដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ក្នុងបរិបទកូវីដ១៩ ឆ្នាំ២០២០ទេសចរណ៍ពិភពលោក មានការធ្លាក់ចុះដល់៧៣% ហើយប៉ះពាល់ដល់ការងារពី១០០ ទៅ១២០ លាន និងការងារដោយ ប្រយោលរាប់ម៉ឺន។ ចំណែកកម្ពុជាថយចុះភ្ញៀវទេសចរអន្ដរជាតិជាង៨០% ហើយបន្ដចុះតទៀតក្នុងឆ្នាំ ២០២១នេះ និងប៉ះពាល់ការងារដល់ជាង១០ម៉ឺននាក់។ នេះបើតាមនេះលិខិតរបស់រដ្ឋាភិបាល បានបន្ដ ថា រដ្ឋាភិបាលក៏បាននិងកំពុងជួយតាមរយៈ ផ្ដល់កម្មវិធីសាច់ប្រាក់ អាជីវកម្ម និងបុគ្គលិក វិស័យទេស ចរណ៍។

តែទោះយ៉ាងណាក្នុងការអបអរទិវាទេសចរណ៍ពិភពលោក រដ្ឋាភិបាលបានគូសបញ្ជាក់យុទ្ធសាស្ដ្រ មួយចំនួន ដើម្បីចាប់បើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្ដរជាតិនាពេលខាងមុខ ឆ្ពោះទៅការអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន។ ការចាក់វ៉ាក់សាំងមានភាពជឿលឿនខ្លាំងនៅ កម្ពុជា តែស្ថិតក្នុងភាពផុយស្រួយនៅឡើយ យើងទាំងអស់គ្នាត្រូវបន្ដចូលរួមអនុវត្តវិធានរដ្ឋរដ្ឋបាល និងសុខាភិបាលឱ្យហ្មត់ចត់ ដើម្បីជាគ្រឹះនៃការបើកសកម្មភាពទេសចរណ៍ ឡើងវិញប្រកបដោយ សុវត្ថិភាព និងការទទួលខុសត្រូវ។ នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋាភិបាលនៅក្នុងលិខិតអបអរទិវា ទេសចរណ៍ពិភពលោក ឆ្នាំ២០២១ ដែលរៀបចំនៅប្រទេស កូឌីវ័រ

 

Share

Image
Image
Image