
ប្រជាជនមីយ៉ាន់ម៉ារាប់លាននាក់បាននិងកពុងត្រៀមខ្លួនទៅបោះឆ្នោតជាសកលជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មី នាថ្ងៃទី៨ ខៃវិច្ឆិការខាងមុខនេះ។ ការបោះឆ្នោតជាប្រវត្តិសាស្ត្រនេះ ជាពន្លឺឆ្ពោះទៅកាន់របបលទ្ធិប្រជាធិបតិយ្យ។
ការបោះឆ្នោតគ្រប់គ្រងដោយសភាពីរថ្នាក់ចំនួន២ ដែលត្រូវបានស្គាល់ឈ្មោះថា Pyidaungsu Hluttaw។ បច្ចុន្នប្បសភានេះគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រី ថេន សេន ជាប្រមុខរដ្ឋ និងជាអតីតមេដឹកនាំយោធាហើយក៏ជាសមាជិកសភានីតិប្បញ្ញតិដែលបានចូលធ្វើនយោបាយតាំងពីឆ្នាំ២០១១មក។
គួរឲ្យដឹងផងដែរថា មេដឹកនាំរូបនេះបានពាំនាំនូវច្បាប់ថ្មីស្តីពីការតាក់តែងច្បាប់នៅសភា។ អសនៈសភាចំនួន២៥ភាគរយ ត្រូវបានគេទុកសម្រាប់ក្រុមយោធា។

ក្រុមអ្នកអង្កេតការណ៏នយោបាយធ្វើការសនិ្ឋដ្ឋានថា គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដែលដឹកនាំដោយ លោកស្រីអ៊ុង សានស៊ូ ជី នឹងយកឈ្នះគណបក្សកាន់អំណាច គឺគណបក្សសាមគ្គីសហភាព និងការអភិវឌ្ឍន៍។ លោកស្រីអ៊ុង សានស៊ូ ជី ជាម្ចាស់ពានរង្វាន់ ណូបែលអន្តរជាតិ នៅឆ្នាំ១៩៩០ ដ៏ល្បីប៉ុន្តែមេដឹកនាំយោធាមិនបានទទួលស្គាល់ការទទួលបានពាននេះឡើយ។
តាមរយៈការបោះឆ្នោតថ្នាក់ជាតិនេះ តំណាងអង្គនីតិបញ្ញត្តិនឹងមានសិទ្ធិសម្រចថាអ្នកណាជានាយករដ្ឋមន្ត្រី។ លោកស្រីអ៊ុង សានស៊ូ ជី ត្រូវបានរារាំងមិនឲ្យឈរឈ្មោះជាតំណាងអង្គនីតិបញ្ញត្តិឡើយ៕
ប្រែសម្រួលដោយ៖ ហេង រតនា/ប្រភព៖ Aljazeera