លោកសំ សុគង់ សហមេធាវីម្នាក់របស់លោករ៉ុង ឈុន បានអោយអ្នកសារព័ត៌មានដឹងថា តុលាការ បាន សម្រេចលើកសំណុំរឿងលោករ៉ុង ឈុន ទៅបន្តជំម្រះក្ដីនៅថ្ងៃទី១៧ ខែកុម្ភៈ ដោយតុលាការបានលើកហេតុផលថា ត្រូវការពេលវេលាបន្ថែមក្នុងសាកសួរសាក្សី។
លោកសំ សុគង់ បានអោយសន្និដ្ឋានថា សំណុំរឿងរបស់លោករ៉ុង ឈុន តុលាការអាចនឹងលើកទៅបន្តសវនាការប្រហែល២ដងទៀតទើបអាចបញ្ចប់ការជំនុំជម្រះ។
លោកមេធាវីបន្តថាការបន្លាយពេកយូរពេកអាចនឹងប៉ះពាល់ដល់សេរីភាពលោករ៉ុង ឈុន។ លោករ៉ុង ឈុន ដែលគិតមកដល់ពេលនេះ លោកបានជាប់ក្នុងឃុំប្រមាណជា១៧ខែមកហើយ។លោករ៉ុង ឈុន គឺជាប្រធានស
ហភាពសហជីពកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។ នៅថ្ងៃទី៣ ខែ កុម្ភៈ គឺជាសវនាការលើកទី២ ដែលលើកទីមួយបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនក្រោយពេលដែលលោកថ្លែងពាក់ព័ន្ធនឹងបញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំ។ លោក ត្រូវបានសា
លាដំបូងរាជធានីភ្នំពេញចោទពីបទញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមមាត្រា ៤៩៥។ ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក រ៉ុង ឈុន យ៉ាងតិចសកម្មជនជាង១០នាក់ត្រូវបានចាប់ឃុំខ្លួន ខណៈពួកគេនាំគ្នាតវ៉ាករណីចាប់ខ្លួនអ្នករិះគន់បញ្ហាព្រំដែនរូបនេះ។ នៅមុនសវនការមួយថ្ងៃ សម្ព័ន្ធសហជីពសាកល អំពាវនាវ ឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោល“ ការចោទប្រកាន់លើកលោករ៉ុងឈុន ដោយចាត់ទុកថា ជារឿងខាងនយោបាយ។
សេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី២ កុម្ភៈ របស់អង្គការអន្តរជាតិទាំងនេះ ចាត់ទុកការចោទប្រកាន់លោក រ៉ុង ឈុន និងមនុស្សមួយចំនួនទៀត ជាហេតុផលនយោបាយ ដោយអំពាវនាវឲ្យតុលាការលើកលែងការចោទប្រកាន់អ្នកទាំងនោះវិញដោយឥតលក្ខ
ខ័ណ្ឌ។ សម្ព័ន្ធសហជីពដដែលនេះ បានហៅការចាប់ខ្លួនលោក រ៉ុង ឈុន និងសកម្មជននេះថា ជាការប៉ុនប៉ងដើម្បីគំរាមកំហែង បំភិតបំភ័យ និងបំបិទមាត់ តាមទម្រង់នានា ដែលបង្ហាញពីការធ្លាក់ចុះនៃសិទ្ធិសេរីភាពបញ្ចេញមតិ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
បែបណា អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ប្រទេសកម្ពុជា តែតែងច្រានចោល ការលើកឡើងករណីលោករ៉ុងឈុន និងអ្នកផ្សេងទៀតថា ជារឿងនយោបាយដោយអះអាងថា ធ្វើឡើងតាមអង្គហេតុ និងអង្គច្បាប់ ត្រឹមត្រូវ ៕