ខេត្តកំពង់ធំ៖ ខណៈប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជាផង កំពុងរងការរាតត្បាតដោយសារជំងឺកូវីដ-១៩ ព្រះចៅអធិការវត្តបារាយណ៍បានអនុវត្តវិធានការណ៍ការពារពុទ្ធបរិស័ទផ្អែកតាមគោលគារណ៍របស់ក្រសួងសុខាភិបាល។

ព្រះអធិការវត្តបារាយណ៍បានតម្រូវឱ្យពុទ្ធបរិស័ទដែលមានសមាទានសីលទាំងអស់ ត្រូវវាស់កម្តៅ បាញ់អាកុល និងពាក់ម៉ាស់មុនចូលក្នុងវត្ត។ សម្រាប់ការអង្គុយស្តាប់ព្រះសង្ឃទេសនាវិញ ព្រះចៅអធិការតម្រូវឱ្យពុទ្ធបរិស័ទអង្គុយរក្សាគម្លាតសុវត្ថិភាពផងដែរ។
ជាការកត់សម្គាល់ ពុទ្ធបរិស័ទចំណុះជើងវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ តែងតែមកសមាទានសីលជារៀងរាល់ថ្ងៃឧបោសថសីល។ សម្រាប់ពុទ្ធស័ទទាំងអស់ពុំមានបញ្ហាជំងឺកូវីដ-១៩ នោះទេ បន្ទាប់ពីអនុវត្តវិធានការណ៍អនាម័យការពារខ្លួនតាមការណែនាំរបស់ព្រះចៅអធិការវត្តបារាយណ៍៕
ខាងក្រោមនេះជារូបភាពទិដ្ឋភាពការអនុវត្តវិធានការណ៍ការពារសុវត្ថិភាពរបស់ពុទ្ធបរិស័ទ៖



អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្ត្រ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។