កំពង់ធំ៖ ប្រជាពលរដ្ឋក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចូលរួមវេទិកាសាធារណៈ ដែលមានការចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ដោយពលរដ្ឋបានលើកក្តីកង្វល់ និងបញ្ហាដែលកំពុងកើតមានក្នុងមូលដ្ឋាន ពិសេសបញ្ហាហេដ្ឋារចនាសម្ព័ន្ធជូនដល់អាជ្ញាធរជួយដោះស្រាយ។

វេទិកានេះធ្វើឡើងនៅក្នុងវិហាឥស្លាមក្នុងភូមិត្រពាំង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយពលរដ្ឋដែលចូលរួមភាគច្រើនជាពលរដ្ឋរដ្ឋខ្មែរឥស្លាម។
បញ្ហាដែលពលរដ្ឋបានលើកឡើងរួមមាន បញ្ហាផ្លួវថ្នល់ បញ្ហាផ្លូវលិចទឹក បញ្ហាទឹកលិចចូលផ្ទះប្រជាពល រដ្ឋ នឹងបញ្ហាការពារសុខសុវត្ថិភាពសិស្សានុសិស្សពេលឆ្លងផ្លូវមុនចូលរៀន នឹងក្រោយចេញពីសាលារៀន។

កិច្ចប្រជុំនេះមានការចូលរួមពីលោកអធិការរងស្រុកបារាយណ៍លោក លោកមេប៉ុស្ត៍ លោកមេឃុំ ក្រុមព្រឹក្សាអភិវឌ្ឍន៍ភូមិឃុំ លោកនាយកអនុវិទ្យាល័យបឹង និងប្រជាពលរដ្ឋច្រើនកុះករ។
ជាការកត់សម្គាល់ ពលរដ្ឋដែលបានចូលរួមប្រជុំបានលើកជាមតិ និងសំនួរយ៉ាងផុសផុលទៅកាន់អ្នកពាក់ព័ន្ធ ហើយអាជ្ញាធរក៏សន្យាថា នឹងបើកកម្មវិធីវេទិកាសារធារណៈ ស្តីពី ការអភិវឌ្ឍន៍ និង សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំង ប្រាំភូមិ ក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំនាពេលខាងមុខទៀត៕
អត្ថបទខ្លីសរសេរដោយ ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។