កំពង់ធំ៖ អាជ្ញាធរស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះបានប្រើគ្រឿងចក្រជីកដីមុខផ្ទះប្រជាពលរដ្ឋក្នុងឃុំបឹង ដើម្បីរំដោះទឹកភ្លៀងដែលជន់លិចនៅមុខផ្លូវពិបាកធ្វើដំណើរ និងមានភក់កខ្វក់ខូចសោភ័ណភាពក្នុងសហគមន៍។

ការជីកជាអូរកាត់មុខផ្ទះប្រជាពលរដ្ឋនេះ គឺតាមបណ្តោយមុខផ្ទះពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិបឹង ហើយទឹកត្រូវរំដោះនោះនឹងហូរធ្លាក់ក្នុងត្រពាំងក្នុងភូមិបឹងនោះ៕
អត្ថបទខ្លីសរសេរដោយ យូ កទី យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។
Post Views: 320