ទោះបីអ្នកនយោបាយមានមហិច្ឆតាចង់កាន់តំណែងយូរឆ្នាំក៏ដោយ គឺសម្រាប់រាជាណាចក្រថៃនៅពេលនេះបានត្រឹមតែ ៨ ឆ្នាំស្មើ ២អាណត្តិប៉ុណ្ណោះ។ នេះបើយោងតាមរដ្ឋធម្មនុញ្ញថៃ ដែលតាក់តែងឡើងសមាជិកសភាពួកយោធាកាលពីឆ្នាំ ២០១៧។
យោងតាមជំពូកប្រាំបី ស្ដីពីគណៈរដ្ឋមន្ត្រី និងយោតាមាត្រា ១៥៨ ព្រះមហាក្សត្រ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីម្នាក់ទៅសុំសេចក្ដីទុកចិត្តពីសមាជិករដ្ឋសភា ដើម្បីបង្កើតគណៈរដ្ឋមន្ត្រី ប៉ុន្តែគណៈរដ្ឋមន្ត្រីមិនអោយលើស៣៥រូបឡើយ។ យោងតាមវិសោធនកម្មថ្មីនៃមាត្រា ១៥៩ នាយករដ្ឋមន្ត្រីត្រូវបានជ្រើសរើសចេញពីសមាជិករដ្ឋសភា និងព្រឹទ្ធសភារូមគ្នា។ តែមាត្រានេះដដែលបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីមិនអាចកាន់អំណាចលើសពី៨ឆ្នាំឡើយទោះបីឥស្សរជននោះ បានសម្រាក់ច្រើនខែក៏ដោយ។
វិសោធនកម្ម រដ្ឋធម្មនុញ្ញ ថ្មី ២០១៧ នាយករដ្ឋមន្ត្រីត្រូវតែទទួលបានការអនុម័តពីសមាជិកសភា ទាំងពីសិន ទើបខ្លួនមានសិទ្ធិអំណាចបង្កើតគណៈរដ្ឋ ដោយសុំគោលការណ៍ពីព្រះមហាក្សត្រ ហើយមកឆ្លងការបោះឆ្នោតដោយផ្ទាល់ពីសមាជិកសភាទាំងពីរនេះ។
ជាការកត់សំគាល់ រយៈពេលចុងក្រោយនេះ មានការលើកឡើងអំពីការចាត់តាំង នាយករដ្ឋមន្ត្រីម្នាក់ចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៤មីនា ដែលលទ្ធផលបង្ហាញថា មិនមានបក្សណាអាចបង្កើយរដ្ឋាភិបាលដោយឯកតោភាគីបានឡើងដែលតម្រូវឱ្យមានសំឡើងគាំទ្រ៣៧៦ឡើងទៅ នៃសមាជិកសភាសរុប ៧៥០នាក់។ ក្នុងន័យនេះ ហើយដែលនាំឱ្យមានការប្រទាញប្រទល់គ្នារវាង គណបក្សភឿថៃ និងគណបក្សបល្ល័ង្កប្រាចារ៉ាត់ ដែលពួកយោធានៅពីក្រោយព្រោះ បក្សធំពីរនេះទទួលអាសនៈប្រកៀកគ្នា។
បក្សភឿថៃបានបង្កើតប៉ូលនយោបាយចំម្រុះរួចហើយ ដែលមាន៧គណបក្សរួមគ្នា។ ដោយឡែក គណបក្សបល្ល័ង្កប្រាចារ៉ាត់ប្រកាសថា ក្រោយបុណ្យឡើងសោយរាជ្យ នៅថ្ងៃទី៥ឧសភាហើយ គឺបក្សនេះ នឹងបង្កើតប៉ូលនយោបាយផងដែរដើម្បី បង្កើតរដ្ឋាភិបាលចម្រុះ។យ៉ាងណា រដ្ឋាភិបាលចម្រុះលើកនេះ គឺមានភាពផុយស្រួយជាខ្លាំងគឺងាយបែកបាក់៕