រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានព្រមាន ប្រទេសចិនឱ្យប្រយ័ត្នផ្ទះសង្រ្គាមជាមួយអាមេរិកបើក្រុងប៉េកាំង វាយប្រហារទៅលើនាវាចម្បាំងរបស់ប្រទេសហ្វីឡីពីន ដែលបើកបរនៅសមុទ្រចិនខាងត្បូង។
លោករដ្ឋមន្ត្រី Mike Pompeo បានប្រាប់រដ្ឋាភិបាលលីពីនថា ការវាយប្រហារណាមួយពីសំណាក់ ប្រទេសចិន ទៅលើនាវាឬយន្តហោះហ្វីលីពីន ប្រៀបបានជាការវាយប្រហារទៅលើសហរដហរដ្ឋអាមេរិកដែរ។ លោកធានាថា អាមេរិកនឹងឆ្លើយតបភ្លាម។
តាមសារព័ត៌មាន The American Conservative លោក Mike Pompeoបានទៅធ្វើទស្សកិច្ច នៅប្រទេសហ្វីលីពីនកាលពីថ្មីៗនេះ បន្ទាប់លោកអមដំណើរលោកប្រធានាធិបតីត្រាំទៅជួបជាមួយមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនកាលពីថ្ងៃទី៣៨កុម្ភៈនៅប្រទេសវៀតណាម។
ប្រទេសហ្វីលីពីន វៀតណាម កំពុងប្រឈមមុខជាមួយចិន ករណីជម្លោះសមុទ្រចិនខាងត្បូង ដែលក្រុងប៉េកាំងកំពុងទន្ទា្រនកាន់កាប់។
ប្រទេសហ្វីលីពីននិងអាមេរិក មានកិច្ចព្រមព្រៀងជួយរក្សាការពារគ្នាចំពោះការឈ្លានពានណាមួយពីប្រទេសក្នុងតំបន់ដែលបើកអោយអាមេរិកជួយវាយប្រហារដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន។ កិច្ចព្រមព្រៀងនេះធ្វើឡើងតាំងពីឆ្នាំ១៩៥១។
ករណីសមុទ្រចិនខាងត្បូង ក្រុងប៉េកាំងតែងតែប្រឆាំងអាមេរិកដែលបានបើកនាវាចម្បាំងឆ្លងកាត់ទីនោះដោយចាត់ទុកថាជាការឈ្លានពានដែនទឹករបស់ខ្លួន ហើយពេលខ្លះចិនគំរាមវាយប្រហារលើនាវាអាមេរិក តែមិនដែលកើតមានម្ដងឡើយ៕