តុលាការមួយនៃប្រទេសចិន កាលពីថ្ងៃចន្ទទី១៤ មករា បានកាត់ទោស បុរសជនជាតិកាណាដាម្នាក់ដោយទោសប្រហារជីវិត ករណីជួញដូរគ្រឿងញៀន ដែលនាំអោយ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានចោទ ចិនថាជាប្រព្រឹត្តអំពើឃោរឃៅ។
តាមទីភ្នាកងារសារព័ត៌មានReuters ប្រតិកម្មរបស់នាយករដ្ឋមន្ត្រីកាណាដា អាចនាំអោយមាន ភាពតានតឹងផ្នែកការទូតរវាងប្រទេសចិននិងកាណាដាកាន់តែកើតឡើងបន្ទាប់ពីកាណាដាបានចាប់ខ្លួន អ្នកស្រី Meng Wanzhou, នាយប្រតិបត្តិក្រុមហ៊ុន Huawei ។
បុរសជាតិកាណាដានេះ មានឈ្មោះ Robert Lloyd Schellenberg, ត្រូវបានតុលាការ ខេត្ត Liaoning ភាគខាងជើងនៃប្រទេសចិន កាត់ទោស ដំបូង១៥ឆ្នាំ ហើយក្រោយមកកាត់ទោស ដោយប្រហារជីវិត។ តាមច្បាប់ ជនជាប់ចោទមានពេល ១០ថ្ងៃប៉ុណ្ណោះដើម្បីជំទាស់នឹងសេចក្ដីសម្រេចនេះ។នាយករដ្ឋមន្ត្រីកាណាដា បានប្រាប់អ្នកសារព័ត៌មានថា សាលក្រមនេះ គឺឃោរឃៅ ហើយមិនឆ្លើយតបនឹងច្បាប់អន្តរជាតិ។ ចំពោះ អ្នកស្រី Meng Wanzhou, នាយប្រតិបត្តិក្រុមហ៊ុន Huawei ត្រូវបានតុលាការប្រទេសកាណដាដាក់ស្ថិតនៅឃុំ ដោយការបង់ប្រាក់ធានា។អ្នកស្រី Meng គឺជាមុខសញ្ញា ដែលអាមេរិកចង់ចាំខ្លួនពាក់ព័ន្ធនឹងការរំលោភច្បាប់ដាក់ទណ្ឌកម្មលើប្រទេសអេរ៉ង់ ។អ្នកសង្កេតការណ៍បានហៅ ការកាត់ទោស បុរសជាតិកាណាដា ថាជាការសងសឹក៕