ប៉ួលិសថៃ បានរឹបអូសថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ចំនួន ១៤លានគ្រាប់ គិតជាក្រដាសប្រាក់ដុល្លារ ៦១លានដុល្លារអាមេរិក ដែលសម្រាប់នាំទៅប្រទេសម៉ាឡេស៊ី។ នេះជាការរឹបអូសដ៏ធំបំផុត លើកដំបូងរបស់ប៉ូលិសបង្ក្រាបគ្រឿងញៀន នៃប្រទេសថៃ។
ប៉ូលិសបាននិយាយថា ថ្នាំញៀន មេតំហ្វេតាមីន ដែលគេហៅថា យ៉ាបា ឬថ្នាំឆ្កួត ត្រូវបានរឹបអូស នៅខេត្ត អយុធ្យា ភាគខាងជើងក្រុងបាងកក កាលពីថ្ងៃទី១៨ ខែសីហា។ ក្នុងអំឡុងយុទ្ធនាការនេះ ជនសង្ស័យ ជនជាតិថៃ ៣នាក់ ត្រូវបានចាប់ខ្លួន។
តាមប្រភពរបស់ប៉ូលិស ថ្នាំញៀនទាំងនេះ ត្រូវបាននាំមកពីរដ្ឋសាន ប្រទេសភូមា ដែលជាតំបន់ដាំអាភៀនរបស់ពួកផ្ដាច់ខ្លួន នៅក្នុងតំបន់នោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ឧត្តមសេនីយ៍ទោ Sommai Kongvisaisuk បាននិយាយថា ថ្នាំញៀនទាំងនេះ មានគោលដៅនាំទៅប្រទេសម៉ាឡេស៊ី និងទីផ្សារដទៃទៀតនៅតំបន់អាស៊ី៕