en     km
en     km

អា​មេ​រិ​ក​ សហភាព​អ៊ឺ​រ៉ុ​ប​ និង​សម្ព័ន្ធ​អា​មេ​រិ​កឡា​ទី​ន​ កាត់​បន្ថយ​ទំនាក់ទំនង​ការទូត​ជាមួយ​វេ​ណេ​ហ្សូ​អេ​ឡា​

Share

មួយ​ថ្ងៃ​បន្ទាប់​ពី​លទ្ធផល​បោះ​ឆ្នោត​បាន​បង្ហាញ​ថា​ លោក​ប្រធានាធិបតី​ នី​កូ​ឡាស​ ម៉ា​ឌូ​រ៉ូ​ បាន​កាន់​អំណាច​ឡើង​វិញ​ តាម​រយៈ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ ទី​២០​ ឧសភា​ ដែល​ការ​បោះ​ឆ្នោត​នេះ​គ្មាន​គណបក្សប្រឆាំង​ធំៗ​ ចូលរួម​នោះ​ទេ​។​ តាម​បណ្ដា​ផ្សាយ​ព័ត៌មាន​ Hima​ Herald​ ចុះ​ផ្សាយ​ថា​ ការ​បោះ​ឆ្នោត​នេះ​មិន​មាន​អ្នក​សង្កេតការណ៍​មក​ពី​សហគមន៍​អន្ដរជាតិ​ចូលរួម​នោះ​ទេ​ រួម​ទាំង​អង្គការសហប្រជាជាតិ​ផង​ដែរ​ ដោយ​ចាត់​ទុក​ថា​ ការ​បោះ​ឆ្នោត​នេះ​ មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​បាន​ឡើយ​។​

​ក្រោយ​ពី​លទ្ធផល​បាន​ប្រកាស​ថា​ លោក​ ម៉ា​ឌូ​រ៉ូ​ បាន​សំឡេង​ឆ្នោត​ជិត​ ៧០​ភាគរយ​ ហើយ​ក្រៅពី​នោះ​បាន​ទៅ​លើ​បេក្ខជន​ផ្សេងៗ​ដែល​មិនមែន​ជា​ក្រុមប្រឆាំង​ខ្លាំង​ នឹង​លោក​ ម៉ា​ឌូ​រ៉ូ​ បាន​នាំ​ឲ្យ​សហគមន៍​អន្ដរជាតិ​ ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​នេះ​ឡើយ​។​ តាម​ប្រភព​ដដែល​ សហរដ្ឋអាមេរិក​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​របប​ លោក​ ម៉ា​ឌូ​រ៉ូ​ មុនគេ​ ដោយ​ការ​បិទ​ក្រុមហ៊ុន​មួយ​ចំនួន​ របស់​ វេ​ណេ​ហ្សូ​អេ​ឡា​ និង​រឹបអូស​ទ្រព្យសម្បត្ដិ​ទៀត​ផង​។​ ចំណែកឯ​ សហភាព​អ៊ឺ​រ៉ុ​ប​ និង​ប្រទេស​ ១៥​ទៀត​ នៃ​សម្ព័ន្ធភាព​អា​មេ​រិ​កឡា​ទី​ន​ បាន​សម្រេច​បន្ថយ​ទំនាក់ទំនង​ការទូត​ជាមួយ​ នឹង​លោក​ ម៉ា​ឌូ​រ៉ូ​ ។​

​យ៉ាងនេះ​ក្ដី​ ចិន​ រុ​ស្ស៊ី​ និង​អេ​រ៉​ង់​ អំពាវនាវ​ឲ្យ​មានការ​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ របស់​លោក​ ម៉ា​ឌូ​រ៉ូ​ ដោយ​ចាត់​ទុក​ថា​ ជា​ឆន្ទៈ​របស់​ប្រជាជន​ប្រទេស​នេះ​ ។​ លោក​ ម៉ា​ឌូ​រ៉ូ​ ខ្លួន​លោក​ផ្ទាល់​ បាន​ហៅ​ជ័យ​ជំនះ​របស់​លោក​ គឺជា​ប្រវត្ដិសាស្ដ្រ​មួយ​ ដែល​ប្រជាជន​វេ​ណេ​ហ្សូ​អេ​ឡា​ បង្ហាញ​ឆន្ទៈ​ដើម្បី​ជ្រើសរើស​ មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ដ​។​ តែ​ការ​បោះ​ឆ្នោត​នេះ​ ធ្វើ​ឡើង​ក្រោម​ស្ថានការណ៍​ហិង្សា​ភិតភ័យ​ និង​រំលោភសិទ្ធិ​មនុស្ស​ ដែល​ស្នងការ​អង្គការសហប្រជាជាតិ​ខាង​សិទ្ធិ​មនុស្ស​ ចាត់​ទុក​ថា​ ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​ហិង្សា​ទៅ​ថ្ងៃ​មុខ​ទៀត​៕​ ប្រភព​ Hima​ Herald

Share

Image
Image
Image