ភ្នំពេញ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឲ្យដឹងថា ក្រុងយ្យុងយ៉ាងនឹងផ្អាកការសាកស្បងបាញ់គ្រាប់មីស៊ីលទាំងអស់ ហើយនឹងបិទកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ។ នេះបើតាមបណ្តាញផ្សាយព័ត៌មាន BBC។
កូរ៉េខាងជើងនឹងចាប់ផ្តើមបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរនិងការបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបពីថ្ងៃទី ២១ ខែ មេសានេះ ។ នេះបើតាមទីភ្នាក់់ងារសារព័ត៌មានមជ្ឈិមកូរ៉េប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចុះផ្សាយថា សេចក្តីសម្រេចចិត្តក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និង សន្តិភាពនៅឧបទ្វីបកូរ៉េ។
មេដឹកនាំលោក គីម ជុងអ៊ុន នឹងជួបជាមួយសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in នៅសប្តាហ៍ក្រោយ។
កូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងមានកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមកជាមួយប្រធានាធិបតីអាមេរិកក្នុងខែមិថុនាខាងមុននេះ។ប្រសិនបើជំនួបនេះកើតមានឡើង កិច្ចប្រជុំលើកដំបូងនេះជួបជាមួយប្រធានាធិបតីអាមេរិក លោក ត្រាំ និង គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។
លោក ត្រាំ ប្រកាសថា ការសម្រេចចិត្តរបស់លោក គីម ជុងអ៊ុន គឺជាដំណឹងល្អសម្រាប់កួរ៉េខាងជើង និងពិភពលោក។ កាលពីថ្ងៃព្រហ្បត្តិ៍អាមេរិកនិយាយថា ជាផ្លូវភ្លឺស្វាងសម្រាប់ក្រុងព្យុងយ៉ាងសម្រេចរំសាយអាវុធនុយក្លែអ៊ែរ។ ចំណែកអ្នកនាំពាក្យកូរ៉េខាងត្បូងហៅការផ្លាស់ប្តូរជំហរលោក គីម ជុងអ៊ុន ថា ជាការរីកចម្រើនប្រកបដោយអត្ថន័យដែលបង្កបរិយាកាសល្អប្រសើរឈានទៅរកភាពជោគជ័យនៃកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហើយនឹងកិច្ចប្រជុំកំពូលអាមេរិកកូរ៉េខាងជើង៕