ប្រតិភូសភាប្រជាជនចិនកាលពីថ្ងៃអាទិត្យ ១១មីនា បានអនុម័តកែប្រែរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវឲ្យប្រធានាធិបតី លោក ស៊ី ជីនភីង កាន់តំណែងដោយមិនកំណត់ពេល។ការអនុម័តនេះដោយ បោះឆ្នោតធ្វើវិសោធនកម្មនេះ ធ្វើឡើងក្នុងសំឡេងគាំទ្រ២៩៦៤ ជំទាស់២សំឡេង និងអវត្តមាន៣សំឡេង។
លោក ស៊ី ជាអ្នកដាក់សន្លឹកឆ្នោតក្នុងធុងមុនគេទើបមានការបោះជាបន្តបន្ទាប់។ ក្រោយពេលប្រកាសលទ្ធផលមានសំឡេងទះដៃឡើង ហើយមិនមានការថ្លែងសារអ្វីនោះទេ។
ព្រឹត្តិការណ៍នេះ ជាការបើកសម័យកាលថ្មីមួយទៀតនៅក្នុងប្រទេសចិន គឺ ការបិទបញ្ចប់ការកំណត់អាណត្តិប្រធានាធិបតីតែពីរអាណត្តិដែលជាកេរ្តតំណែលរបស់លោក តេង សាវពីង(Deng Xiaoping) កាលពីឆ្នាំ ១៩៨២។ ប្រទេសមហាអំណាចនេះ ធ្លាប់កាន់អំណាចអស់មួយជីវិតកាលពីសម័យកាលរបស់ជនបដិវត្តន៍ម៉ៅសេងទុង។ កម្មាភិបាលរូបនេះកាន់អំណាចដល់ស្លាប់។
សូមស្ដាប់ការវិភាគរបស់លោកនួន បូរិន តាមរយៈការចោទសួររបស់កញ្ញាជុំ ជោគជាតាដូចតទៅ៖