ភ្នំពេញ៖តាមគេហទំព័ររបស់ក្រសួងអប់រំនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡាបានស្នើឱ្យប្រធានមន្ទីរអប់រំ រាជធានីខេត្ត បញ្ជូនឈ្មោះសិស្សិពូកែគណិតវិទ្យាថ្នាក់ទី១២ ចូលរួមប្រឡងប្រកួតប្រជែង គណិតវិទ្យាអូឡាំព្យាដ អាស៊ីប៉ាស៊ីហ្វិក លើកទី៣០ ឱ្យបានមុនថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៨។
តាមរយៈសេចក្ដីស្នើសុំរបស់ក្រសួងនេះ ប្រធានអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវបញ្ជូនឈ្មោះសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ ដូចក្នុងតារាងបែងចែក មកនាយកដ្ឋានកិច្ចការប្រឡងការិយាល័យប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិ និងអន្តរជាតិ ។
តាមលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំដដែល សម្រាប់បេក្ខជនទាំងអស់ត្រូវមកមើលឈ្មោះនៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣ រសៀល ដើម្បីទទួលយកប័ណ្ណសម្គាល់ខ្លួនសម្រាប់ចូលប្រឡង។
សូមជម្រាបដែរថា ការប្រកួតប្រជែងយកជ័យលាភីពានរង្វាន់អូឡាំព្យាដអាស៊ីប៉ាស៊ីហ្វិកលើកទី៣០ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕