en     km
en     km

រយៈពេល៦ថ្ងៃដើមឆ្នំា២០១៨ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ជិត៤០នាក់

Share

ភ្នំពេញ៖ គិតត្រឹមតែរយៈពេល ៦ ថ្ងៃ នៃដើមឆ្នំា២០១៨នេះ យ៉ាងហោចណាស់មនុស្សចំនួន៣៩នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទំាងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋានគរបាលជាតិ ឱ្យដឹងនាល្ងាចថ្ងៃទី០៦ មករា ឆ្នំា២០១៨។

បើតាមទំព័រហ្វេសប៊ុកអគ្គស្នងការដ្ឋានគរបាលជាតិបង្ហោះផ្សាយនាល្ងាចថ្ងៃទី០៦ មករា បានឱ្យដឹងថា តាមរបាយការណ៍គ្រោះថ្នាក់ចរា ចរណ៍ទូទំាងប្រទេសរយៈពេល ៦ ថ្ងៃ គិតចាប់ពីថ្ងៃតី០១ មករា ដល់ថ្ងៃទី០៦ មករា ឆ្នំា២០១៨ មានគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងចំនួន ៦៣លើក ស្លាប់ចំនួន ៣៩នាក់ របួសសរុបចំនួន ៩៩នាក់ របសួធ្ងន់ ៦០នាក់ និងរបួសស្រាលចំនួន៣៩នាក់។

ដោយទ្បែកគិតត្រឹមតែរយៈពេល ១ ថ្ងៃ កាលពីថ្ងៃទី០៦ មករា ឆ្នំា២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទំាងប្រទេសកើតទ្បើងចំនួន ៩ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥នាក់ ស្រី១នាក់  រង​របួសធ្ងន់​ ស្រាល​ចំនួន១០នាក់ ។​ក្នុងនោះអ្នកមិនពាក់មួយសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧នាក់។

 បើតាមប្រភពដដែលមូលហេតុដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរចារណ៍នេះ រួមមាន ល្មើសល្បឿន ៣លើក ស្លាប់១នាក់ មិនគោរពសិទ្ធិ១លើក ស្លាប់១នាក់ មិនប្រកាន់ស្តាំ៤លើក ប្រជែង១លើក ស្លាប់៣នាក់។

គួរជម្រាបដែរថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតទ្បើងច្រើនជាងគេរួមមាន៖ ខេត្តកណ្តាល ២លើក ស្លាប់ ៤នាក់ និងខេត្តកំពង់ចាម ១លើក ស្លាប់១នាក់។

Share

Image
Image
Image