សារព័ត៌មានជប៉ុន TV Asahi បានរាយការណ៍ថា យ៉ាងតិចមនុស្សជិត ២០០នាក់ បានស្លាប់ដោយសារការក្រឡាប់ជើងទម្របាញ់កាំជ្រួចដែលឧបទ្ទវហេតុនេះកើតឡើងនៅឯការដ្ឋាអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែសារព័ត៌មាននេះ មិនបានរាយការណ៍ថា មនុស្សដែលស្លាប់នេះជាកងទ័ព ឬជាប្រជាពលរដ្ឋនោះទេ។
ការដួលក្រឡាប់ជើងទម្រនេះ កើតឡើងចំពេលក្រុងព្យុងយ៉ាងបានចល័តជើងទម្រកាំជ្រួចដើម្បីបាញ់កាំជ្រួចផ្ដោងជាថ្មីទៀតនៅពេលលោកដូណាល់ត្រាំមកកាន់កូរ៉េខាងត្បូងថ្ងៃទី ៧វិច្ឆិកានេះ។
សូមជម្រាបថា កូរ៉េខាងជើងបានបាញ់ កាំជ្រួចផ្លោង ជិត ២០ដងមកហើយ ចាប់តាំងពីឆ្នាំ២០០៦ មកហើយ ក្នុងនោះបាញ់កាំជ្រូចបំពាក់ដោយអាវុធនុយក្លេអែរចំនួន ៦លើក។
Post Views: 291